អន្តរជាតិ

Update៖​ ចំនួនអ្នកស្លាប់កើនឡើងដល់​ ២០០នាក់ ក្នុងហេតុការណ៍ព្យុះភ្លៀង វាយប្រហារភាគខាងលិចជប៉ុន

ជប៉ុនៈ​ អាជ្ញាធរបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារ ព្យុះភ្លៀងធ្លាក់ខ្លាំង​ ដែលបានវាយប្រហារ ភាគខាងលិចប្រទេសជប៉ុន​ បានកើនឡើងដល់ ២០០នាក់ ខណៈដែលបេសកកម្មរុករក​ និងជួយសង្គ្រោះបន្តស្វែងរក មនុស្សរាប់សិបនាក់នៅបាត់ខ្លួន​ បន្ទាប់ពីមានទឹកជំនន់​ និងការបាក់ដី​ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ ចិនស៊ិនហួ នៅថ្ងៃទី១៣​ ខែកក្កដា​ ឆ្នាំ២០១៨។

បុគ្គលិកជាង ៧ម៉ឺននាក់ ត្រូវបានចូលរួម នៅក្នុងបេសកកម្មរុករក​ និងជួយសង្គ្រោះដែល កំពុងបន្តសម្រាប់មនុស្ស ៦០នាក់ឬច្រើនជាងនេះ​ ដែលនៅតែមិនមាន វត្តមាននៅក្នុងតំបន់​ ដែលរងផលប៉ះពាល់ ដោយទឹកជំនន់នេះ ។

តំបន់ទាំងនេះរួមមានតំបន់ដែល រងផលប៉ះពាល់ខ្លាំង ជាងគេនៅហ៊ីរ៉ូស៊ីម៉ា​ អាយអូយ៉ាម៉ា​ និងអេហ៊ីម​ ភ្នាក់ងារគ្រប់គ្រងអគ្គីភ័យ​ និងគ្រោះមហន្តរាយបាននិយាយថា​ នៅព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍មនុស្ស ៦៧០០នាក់ នៅតែស្ថិតក្នុងជម្រក ជម្លៀសបណ្ដោះអាសន្ន ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top