អន្តរជាតិ

មហាយក្សចិន​ ថា​បញ្ហាពន្ធគយអាមេរិក​ នឹងប៉ះពាល់ធំធេង ដល់សេដ្ឋកិច្ចពិភពលោក

ប៉េកាំងៈ​ ក្រសួងពាណិជ្ជកម្មចិនបានឱ្យដឹងថា​ អាមេរិកបានកំណត់ពន្ធបន្ថែម លើការនាំចូលរបស់ចិន​ នឹងមាន «ផលប៉ះពាល់យ៉ាងធំធេង» ទៅលើសេដ្ឋកិច្ចពិភពលោក​ ប្រសិនបើច្បាប់ទាំងនោះ ពិតជាមានប្រសិទ្ធភាព​ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន​ ក្យូដូជប៉ុន នៅថ្ងៃទី១៣​ ខែកក្កដា​ ឆ្នាំ២០១៨ ។

អ្នកនាំពាក្យលោក Gao Feng បានប្រាប់សន្និសីទ សារព័ត៌មានមួយថា “យើងមិនចង់ឱ្យមាន សង្គ្រាមពាណិជ្ជកម្មនោះទេ​ ប៉ុន្តែយើងមិនខ្លាចវាទេ” លោកបន្ថែមថា “យើងត្រូវបានគេបង្ខំឱ្យអនុវត្តន៍ វិធានការចាំបាច់ចាំបាច់” ប្រឆាំងនឹងសហរដ្ឋអាមេរិក។

រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន​ បានឲ្យដឹងថា​ ខ្លួននឹងដាក់ពន្ធចំនួន ១០ភាគរយលើការនាំចូលចិនចំនួន ២០០ពាន់លានដុល្លារ បន្ថែមទៀតនៅដើមខែកញ្ញា​ ដើម្បីឆ្លើយតបទៅនឹងការ លួចបច្ចេកវិទ្យាខ្លួនរបស់ចិន ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top