អន្តរជាតិ

កងកម្លាំងស៊ីរី ដណ្តើមបានទីក្រុង Daraa ជាទីកំណើន នៃការបះបោរ ប្រឆាំងលោក អាសាដ

បរទេស ៖ រដ្ឋាភិបាលស៊ីរី តាមសេចក្តីរាយការណ៍ បាននិយាយឲ្យដឹង នៅពេលថ្មីៗនេះថា កងកម្លាំងស៊ីរី ទើបវាយដណ្ដើម បានទីក្រុង Daraa ជាទីក្រុងស៊ីរីភាគនិរតី ដែលមានការបះ បោរប្រឆាំងរដ្ឋាភិបាលរបស់ប្រធានាធិបតីស៊ីរី លោក បាហ្សា អាល់អាសាដ បានចាប់ ផ្តើមកើតឡើង ក្នុងឆ្នាំ២០១១។

យោងតាមប្រភពព័ត៌មានមួយ ពីកាសែតសហរដ្ឋអាមេរិក UPI កងកម្លាំងរបស់លោក អាសាដ រួមជាមួយនឹងកងទ័ពរុស្ស៊ី បានចូលទៅដល់ក្នុងទីក្រុងនោះ បន្ទាប់ពីមានកិច្ចព្រមព្រៀងមួយ ជាមួយពួកឧទ្ទាម ដែលបានធ្វើការចុះចាញ់ ដើម្បីជាថ្នូរ បានការលើកលែងទោស ឬក៏ការធ្វើ ដំណើរឆ្លងកាត់ដោយសុវត្ថិភាព ទៅកាន់តំបន់ពួកឧទ្ទាមកាន់កាប់ដទៃទៀត។

ក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនោះ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ក្រុមពួកឧទ្ទាម បានយល់ព្រម ប្រគល់ឲ្យ នូវអាវុធធុនធ្ងន់ និងធុនកណ្ដាល ហើយអ្នកទាំង ឡាយណា ដែលបដិសេធមិនព្រមសហការ នឹងត្រូវជម្លៀស ចេញ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top