អន្តរជាតិ

​ អត្រាប្រជាជនជប៉ុន​ ធ្លាក់ចុះគិតត្រឹមខែមករា​ ឆ្នាំ២០១៨​ ដោយកំណើនតិចជាង​ ១លាននាក់ ក្នុងរយៈពេល​ ២ឆ្នាំ

តូក្យូៈ​ ទិន្នន័យរបស់រដ្ឋាភិបាល​ បានបង្ហាញថា​ ចំនួនប្រជាជនជប៉ុន​ ដោយមិនរាប់បញ្ចូល ជនបរទេសបានថយចុះ គិតត្រឹមថ្ងៃទី០១​ ខែមករា​ ឆ្នាំ 2018 ធៀបនឹងឆ្នាំមុន នៅល្បឿនលឿនបំផុត ចាប់តាំងពីការស្ទង់មតិបានចាប់ផ្តើម នៅឆ្នាំ១៩៦៨​ ដោយមានកំណើត តិចជាង ១លាននាក់ក្នុងរយៈពេលពីរឆ្នាំជាប់ៗគ្នា​ នេះបើយោងតាមការចុះផ្សយ របស់ទីភ្នាក់ងារសារព័ត៌មាន​ ក្យូដូជប៉ុន​ នៅថ្ងៃទី១២ ខែកក្កដា​ ឆ្នាំ២០១៨។

ក្រសួងកិច្ចការផ្ទៃក្នុង​ និងគមនាគមន៍​ បានឲ្យដឹងថាមានប្រជាជនជប៉ុនចំនួន​ ១២,២០៩,៦០៣នាក់ដែលបានធ្លាក់ចុះ ៣៧៤;០៥៥នាក់ធៀបនឹងឆ្នាំមុន​ និងឆ្នាំទី៩​ នៃការធ្លាក់ចុះ។

ទិន្នន័យបានបង្ហាញថា​ ចំនួននៃការសម្រាលកូននៅក្នុងឆ្នាំ២០១៧ បានធ្លាក់ចុះដល់ កម្រិតទាបបំផុត ៩៤៨,៣៩៦​ និងការស្លាប់មានចំនួនខ្ពស់បំផុតគឺ ១,៣៤០,៧៧៤នាក់ ដោយចំនួនអ្នកស្លាប់មានច្រើនជាង កំណើតសម្រាប់រយៈពេល ១១ឆ្នាំជាប់ៗគ្នា៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top