អន្តរជាតិ

នៅយប់នេះ មីយ៉ាន់ម៉ា នឹងប្រារព្វវេទិកា ស្តីអំពីគ្រោះរញ្ជួយដី នៅក្រុងរ៉ងហ្គូន

រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ ២០១៨ថា ប្រទេសមីយ៉ាន់ម៉ា នឹងប្រារព្វវេទិកាស្តីអំពី គ្រោះរញ្ជួយដី របស់ខ្លួនជាលើកទី២ នៅក្នុងក្រុងរ៉ងហ្គូន នៅយប់ថ្ងៃសុក្រនេះ ក្នុងគោលបំណងដើម្បី ចែកចាយព័ត៌មាន អំពីគ្រោះរញ្ជួយដី ការបង្កើនការយល់ដឹងរបស់ សហគមន៍ អំពីការត្រៀមទុកជាមុន និងឆ្លើយតប ទៅនឹងគ្រោះរញ្ជួយដី ។

វេទិកានេះនឹងប្រព្រឹត្តទៅ ក្នុងរយៈពេល២ថ្ងៃ ដែលបានរៀបចំឡើង ដោយក្រសួងសុខមាលភាព សង្គម និងសំណងជំងឺចិត្តនៅតំបន់ រដ្ឋាភិបាលរ៉ងហ្គូន ក្រោយពីមានករណីកកើតឡើង គ្រោះរញ្ជួយដីទ្រង់ទ្រាយតូច និងមធ្យម ដែលតែងតែវាយប្រហារមកលើ ប្រទេសមីយ៉ាន់ម៉ា នៅក្នុង៣ខែដំបូងនៃឆ្នាំនេះ ។

ក្រុមអ្នកជំនាញបានអំពាវនាវសម្រាប់ការឆ្លុះបញ្ចាំង និងភាពខ្លាំងនៃការត្រៀម លក្ខណៈជាមុន មុនគ្រោះរញ្ជួយដីកើតឡើង និងឆ្លើយតប ទៅនឹងសមត្ថភាពដើម្បី កាត់បន្ថយការខូចខាតដោយសារ គ្រោះរញ្ជួយដី តាមរយៈផែនការគ្រោះបន្ទាន់ និងរៀបចំក្រុមការងារ ស្នូលដើម្បីធ្វើការកិច្ចការឲ្យបានរហ័ស និងឆ្លើយតបទៅនឹងផលប៉ះពាល់ដែល ជាយន្តការមួយ និងផែនការសម្រាប់តំបន់រ៉ងហ្គូន ។

គួររំលឹកថា មីយ៉ាន់ម៉ា ជាប្រទេសដែលបាន ធ្លាប់រងគ្រោះ ដោយគ្រោះរញ្ជួយដីកម្រិត៨,២រ៉ិចទ័រ ដែលបានកើតឡើង នៅក្នុងឆ្នាំ១៩១២ ដែលបានអង្រួនក្រុង Kyaukkan នៅរដ្ឋ Shan ។ ទន្ទឹមនឹងនេះ ដែរ ក្នុងខែមេសា និងខែសីហា ឆ្នាំ២០១៦ មានគ្រោះរញ្ជូយដីកម្រិត ៦,៨រ៉ិចទ័រ បានវាយប្រហារតំបន់ប្រជុំជននៅតំបន់ Sagaing និងមួយទៀតបានវាយប្រហារ ទៅលើក្រុង Chauk តំបន់ Magway ជាលទ្ធផលបង្កការបំផ្លិចបំផ្លាញផ្ទះ សម្បែង វត្តអារាម និងកន្លែងផ្សេងៗជាច្រើន នៅ Bagan ភាគកណ្តាលនៃប្រទេសមីយ៉ាន់ម៉ា ។

ជាក់ស្តែង ក្នុងខែមករា ឆ្នាំនេះ គ្រោះរញ្ជួយដីកម្រិត៦.០រ៉ិចទ័រ វាយប្រហានៅក្រុង Phyu ក្នុងតំបន់ Bago ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top