សន្តិសុខ និង សង្គម

ធនាគារអភិវឌ្ឍន៍ជនបទ ត្រៀមរួចរួចរាល់ក្នុងការទំលាក់កម្ចី ដល់រោងម៉ាស៊ីនកិនស្រូវ ក្នុងការប្រមូលទិញស្រូវ ពីកសិករតាមទីផ្សារ នៅរដូវប្រមូលផល ខាងមុខនេះ

ភ្នំពេញ៖ លោក កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ បានលើកឡើងថា តាមរយៈអន្តរាគមន៍ របស់រាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជនបទ បានត្រៀមរួចរួចរាល់ក្នុងការទំលាក់កម្ចី ដល់រោងម៉ាស៊ីនកិនស្រូវ ដើម្បីប្រមូល ទិញស្រូវពីកសិករ តាមទីផ្សារនៅរដូវប្រមូលផល ខាងមុខនេះ។

លោក កៅ ថាច លើកឡើងបែបនេះ ក្នុងឱកាសអញ្ជើញចូលរួមជាវាលគ្មិនកិត្តិយសក្នុងសិក្ខាសាលាស្តីពីកិច្ចពិភាក្សា និងពិគ្រោះ យោបល់អំពីទីផ្សាររវាង សហគមន៍កសិកម្ម និងដៃគូពាណិជ្ជកម្មកសិកម្ម តបតាមការរបស់នាយកគ្រប់គ្រង់ អនុវត្តកម្មវិធីជំរុញ ផលិតកម្មស្រូវ និងការនាំចេញអង្ករ RICE – SDP ប្រចាំខេត្តកំពង់ធំ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ នាសាលាខេត្តកំពង់ធំ និងមានការអញ្ជើញចូលរួមពីលោក សុខ លូ អភិបាលនៃគណៈ អភិបាលខេត្តកំពង់ធំ លោក ធីវ វណ្ណធីរ ប្រធានមន្ទីកសិកម្ម រក្ខាម្រមាញ់ និងនេសាទ ខេត្តកំពង់ធំ លោក ហង់ សុគន្ធ ប្រធាន សហគមន៍ កសិកម្មឃុំកំពង់ គោ លោក សុង សារ៉ន អគ្គនាយកក្រុមហ៊ុន អេមរុរាយ៍ ព្រមទាំងមានការចូលរួមពីអាជ្ញាធរ មូលដ្ឋាន តំណាងក្រសួង និងមន្ទីពាក់ព័ន្ធជុំវិញខេត្ត និងតំណាងមកពីសហគមន៍កសិកម្មចំនួន១០ និងចំនួនអ្នកចូលរួមប្រមាណ ជាង៣០០នាក់។

តាមរយៈនៃកិច្ចពិភាក្សានេះ ក្នុងគោលបំណង ដើម្បីសម្របសម្រួលការងារអាជីវកម្ម និងផ្សារភ្ជាប់រវាងអាជីវកម្មម៉ាស៊ីន កិនស្រូវ ជាមួយសហគមន៍ កសិកម្មនៅមូលដ្ឋាន។ ,ចូលរួមប្រឹក្សាយោបល់ និងពិភាក្សាតាមេយៈបទបង្ហាញពី តំណាង សហគមន៍ ពីតំណាង ក្រុមហ៊ុន លើផ្នែកអាជីវកម្ម និងផ្តល់ព័ត៍មានអំពីទីផ្សាពីក្រុមអាជីវកម្មខ្នាតធំ ដែលមានបទពិសោធន៍ លើការផលិត និងការចំណាយ ផលិត ,តភ្ជាប់ទំនាក់ទំនងអាជីវកម្ម និងក្រុមសហគមន៍កសិកម្មក្នងមូលដ្ឋាន ដើម្បីពង្រឹង ការអភិវឌ្ឍន៍ ក្នុងនោះអំពីផលិតកម្មស្រូវ ការដាំបន្លែ និងអំពីបញ្ហាទីផ្សា និងតំលៃ ជាពិសេសអំពីកម្ចីឥណទាន ដែលនៅ តែជា បញ្ហាសម្រាប់បងប្អូនសហគមន៍។

លោក កៅ ថាច អគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ បានថ្លែងថា “បញ្ហាកម្ចីឥណទានសម្រាប់រោងម៉ាស៊ីនកិនស្រូវ តាមរយៈ អន្តរាគមន៍ របស់រាជរដ្ឋាភិបាល ធនាគារអភិវឌ្ឍន៍ជនបទ បានត្រៀមរួចរួចរាល់ក្នុងការទំលាក់កម្ចីដល់រោងម៉ាស៊ីន កិនស្រូវដើម្បី ប្រមូល ទិញស្រូវពីកសិករតាមទីផ្សារនៅ រដូវប្រមូលផល ខាងមុខនេះ។ ក្នុងនោះធនាគារបានដាក់ ចេញនូវគោល ការណ៍ ក្នុងការផ្តល់ ឥណទាន សម្រាប់សហគមន៍កសិកម្មផងដែរ។ តាមរយៈយន្តការណ៍នេះ អត្រាការប្រាក់ ត្រូវបាន សិក្សានិងទំលាក់ ទៅតាមស្ថានភាពទីផ្សារ និងលើកទឹកចិត្ត ដល់ការចងក្រងពង្រីក សហគមន៍តាមរយៈខ្សែចង្វាក់ផលិតកម្ម”។

លោកបន្តថា បញ្ហាទីផ្សារស្រូ កន្លងមកនេះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃ កម្ពុជា បានខិតខំដោះស្រាយជូនបាន ដោយជោគជ័យ និងទប់ស្កាត់បាននូវបញ្ហាធ្លាក់ចុះ នៃតំលៃស្រូវក្រោម ទីផ្សារ តាមរយៈយន្តការ នៃការផ្តល់ ឥណទានពិសេសដែលផ្តល់ ជូនតាមរយៈធនាគារអភិវឌ្ឍន៍ ជនបទ ក្នុងនោះការ ទំលាក់ កញ្ចប់ថវិកា ឥណទានពិសេស ដើម្បីសាង់សង់ឃ្លាំងស្តុកស្រូវចំនួន២សែនតោន និងឡសំងួតស្រូវចំនួន ៣០០០តោន ក្នុងមួយថ្ងៃស្ថិត នៅក្នុង ខេត្តបាត់ដំបងដែល មាន សមត្ថភាពស្រូបទាញ ស្រូវពីប្រជាកសិករជុំវិញតំបន់បាន ។

លោកបន្តទៀតថា ដោយឡែកគម្រោងនេះបានផ្តល់ជូន និងកំពុងសាងសង់ឃ្លាំងស្តុកស្រូវ ៥ម៉ឺនតោន និងឡសំងួតស្រូវ ១៥០០ តោន/ថ្ងៃ នៅតំបន់ ខេត្តកំពង់ធំ ព្រៃវែង និងតាកែវ។ បន្ថែមពីរាជរដ្ឋាភិបាលបាន ទំលាក់កញ្ចប់ឥណទានពិសេស ដល់រោងម៉ាស៊ីន កិនស្រូវ និងក្រុមហ៊ុននាំចេញ ក្នុងការប្រមូលទិញស្រូវ ពីប្រជាកសិករតាម តំលៃទីផ្សារ ក្នុងនោះធនាគារ អភិវឌ្ឍន៍ ជនបទដើរតួរធ្វើជា ប្រតិបត្តិករ ក្នុងការអនុវត្តឥណទាន ពិសេសនេះ។

លោកបន្ថែមថា រាជរដ្ឋាភិបាលបង្កើនឥណទានជាទុន បង្វិលកើនឡើងដល់ ៥០ លានដុល្លារអាមេរិក (កញ្ចប់ថវិកាពិសេស របស់រាជរដ្ឋាភិបាល ចំនួន ៤៣ លានដុលារអាមេរិក និងប្រើប្រាស់មូលនិធិផ្ទាល់របស់ ធនាគារអភិវឌ្ឍន៍ ជនបទ ចំនួន ៧ លានដុល្លារអាមេរិក) ដល់រោងម៉ាស៊ីនកិនស្រូវ, ក្រុមហ៊ុនកែច្នៃ និងនំាចេញអង្ករ និងមជ្ឈមណ្ឌលឬអ្នកប្រមូលទិញ ស្រូវ សម្រាប់ប្រមូលទិញស្រូវ នារដូវប្រមូលផល។

លោក កែវ ថាច បានលើកឡើងទៀតថា ក្នុងគម្រោងបង្កើនផលិតភាពផលិតកម្មកសិកម្ម រាជរដ្ឋាភិបាលបានជួយឧបត្ថម្ភធន លើតម្លៃ ពូជស្រូវសម្រាប់បងប្អូន ប្រជាកសិករ ប្រមាណ១ ០០០ រៀលក្នុ១គីឡូ មានន័យថា ប្រសិនអ្នកផលិតពូជស្រូវលក់ ក្នុងតម្លៃ ៣០០០ រៀល ក្នុង១គីឡូ គឺរដ្ឋជួយចេញ១០០០ រៀល កសិករចេញតែ ២០០០ រៀលទេ។ ក្នុងន័យនេះរាជរដ្ឋាភិ បាល កម្ពុជា ដែលមានសម្តេច តេជោ ហ៊ុន សែន ជានសយករដ្ឋមន្ត្រី លោកបានគិតគូរខ្ពស់ ដោយធ្វើយ៉ាងណាសម្រួល ដល់ការប្រកបរបរកសិកម្ម របស់បងប្អូន ប្រជាកសិករ។

ជាមួយគ្នានោះដែរ លោក សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានលើកឡើងថា ខេត្តកំពង់ធំ ជាខេត្ត សក្កានុពលក សិកម្ម កសឧស្សាហកម្ម ស្រូវ កៅ ស៊ូ និងដំណាំរួមផ្សំផ្សេងៗ។

លោកបន្តថា ក្នុងនោះផ្ទៃដីដាំដុះស្រូវ ប្រាំង និងវស្សា សរុប ២៦៨ ៨៦០ ហិកតា ទិន្នផលស្រូវគិតជាមធ្យម ៣តោនក្នុងមួយ ហិកតា ហើយសរុបក្នុងមួយឆ្នាំ ៨០២ ៧០៣ តោនក្នុងមួយឆ្នាំ។ ដីដាំដំឡូងមីចំនួន ៤១ ៩២១,៥០ ហិកតា ,ស្វាយចន្ទី ២៤ ៤៩៤,៥០ ហិកតា ,ដំណាំរួមផ្សំ ៥៩ ៥៣៩ ហិកតា ,រោងម៉ាស៊ីនកិនស្រូវ ក្នុងខេត្ត ខ្នាតតូច ៤២១៩កន្លៃង ខ្នាតមធ្យម ២៣០កន្លៃង ខ្នាតធំ ៤៩កន្លៃង។ រោងម៉ាស៊ីនសំងួតស្រូវ ១៥កន្លៃង និងរោងម៉ាស៊ីនឆ្នៃមើមដំឡូងមី ចំនួន៣កន្លៃង។

ទន្ទឹមនឹងនេះ បន្ថែមពីលើឃ្លាំងស្តុកស្រូវ និងឡសំងួតស្រូវ ខ្នាតធំ រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរបន្ថែមលើការរក្សា សុវត្ថភាព ថ្លៃស្រូវសម្រាប់រយៈពេលវែង ដោយក្នុងនោះការកាត់បន្ថយថ្លៃដើមផលិត តំលៃដឹកជញ្ជូន របស់កសិករមកកាន់ ទីផ្សារផងដែរ ការសិក្សាអំពីការត៏ភ្ជាប់ ផ្លូវដឹកជញ្ជូនកសិផលផងដែរ។ ជាក់ស្តែងផ្លូវនៅក្នុងតំបន់មួយចំនួន កំពុងស្ថិត នៅក្នុងគម្រោងសិក្សា ជុលជុល ធ្វើថ្មី កែលម្អឡើងវិញដើម្បីធ្វើការត៏ភ្ជាប់តំបន់ផលិត មកទីផ្សារ និងដើម្បីកាត់បន្ថយ ថ្លៃដឹកជញ្ជូនរបស់បងប្អូនប្រជាកសិករ ហើយការសិក្សាទំលាក់តំលៃជី ពូជ ថ្នាំ ក៏ត្រូវបានគិតគូរផងដែរ។

ដោយឡែកអំពីការទិញស្រូវ នៅរដូវប្រមូលផលពីបងប្អូន ប្រជាកសិករ លោក កៅ ថាច បានជម្រាបជូនបងប្អូនសហគមន៍ ថា តាមរយៈរោងម៉ាស៊ីនកិនស្រូវដែលជាដៃគូ របស់ធនាគារអភិវឌ្ឍន៍ជនបទបពួកគាត់ នឹងធ្វើការទទួលទិញស្រូវពីបងប្អូន ដោយអោយតំលៃទៅតាមទីផ្សារ។ លោកកៅ ថាច ក៏បានធ្វើការស្នើសុំ និងលើកទឹកចិត្ត ដល់បងប្អូន សហគមន៍ចុះកិច្ច សន្យា កសិកម្មជាមួយរោងម៉ាស៊ីន ឬក្រុមហ៊ុន ទទួលទិញស្រូវផងដែរ ក្នុងនោះនៅខេត្តកំពង់ធំ មានក្រុមហ៊ុន អេមរុរាយ៍ និងឬ ក្រុមហ៊ុនរោងម៉ាស៊ីន កិនស្រូវ១៦៨៨ជាដើម។

ទាក់ទិនអំពីការចងក្រងសហគមន៍ កសិកម្ម លោកកៅ ថាច បានបន្តស្នើសុំ និងលើកទឹកចិត្តដល់បងប្អូន ចងក្រងសហគមន៍ កសិកម្ម និងពង្រីកសមាជិកភាព អោយបានច្រើន ក្នុងនោះត្រូវពង្រឹងសមត្ថភាព ធនធានមនុស្សរបស់សហគមន៍ផងដែរ។ ដោយឡែកធនាគារអភិវឌ្ឍន៍ ជនបទរង់ចាំជួយក្នុងការផ្តល់ ឥណទានដោយអត្រាការប្រាក់ទាបដើម្បី មានលទ្ធភាពគ្រប់ គ្រាន់ ក្នុងការពង្រីកសកម្មភាព និងលើកកំពស់ផលិតកម្មផលិត។ ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ អង្ករក្រៅប្រទេស ឯកឩត្តម បន្តលើកទឹកចិត្តដល់ បងប្អូនកសិករងាកមកដាំស្រូវ សែនក្រអូបវិញ ពីព្រោះស្រូវប្រភេទនេះកំពុងមានទីផ្សារខ្ពស់ និងមានតំលៃ។

ក្រៅពីការផលិតស្រូវ លោក កៅ ថាច បន្តលើកទឹកចិត្តដល់សហគមន៍ ចងក្រងក្នុងការចញ្ចឹមសត្វ ជាពិសេសការដាំដុះបន្លែ ដោយមិនប្រើប្រាស់ជីគីមី ព្រោះបច្ចុប្បន្នមានការដាំដុះ និងនាំចូលបន្លែគ្មានប្រភពធ្វើអោយប៉ះពាល់ ដល់សុខមាលភាព របស់ ប្រជាពលរដ្ឋ៕

 

Facebook Comments

Leave a Reply

Your email address will not be published.

To Top