កីឡា

CR7 វ័យ៣៣ឆ្នាំហើយ តម្លៃជាង ១០០លាផោន តើ Juventus ពិតជាចំណេញដែរឬអត់?

បរទេស: ការផ្លាស់ប្តូរក្លឹបរបស់កីឡាករ Ronaldo ទៅកាន់Juventus បានធ្វើឱ្យគាត់ក្លាយ ទៅជាកីឡាករលំដាប់ទី៤ លើលោកនិងក៏មានឈ្មោះ នៅក្នុងលេខរៀងទី៧ ជាកីឡាករថ្លៃបំផុតលើលោក នៅគ្រាដែលផ្ទេរទៅកាន់ក្លឹប Real Madrid កាលពីឆ្នាំ ២០០៩ ។ និងជាប់ឈ្មោះជាកីឡាករទី៣ ថ្លៃបំផុតលើលោក ប្រសិនបើអ្នកដក Kylian Mbappe នៅពេលដែលការផ្លាស់ទៅ Paris St-Germainមិនទាន់​​ ធ្វើឡើងជាផ្លូវការបែបនេះ ។

តម្លៃរបស់កីឡាកររូបនេះ មានទំហំស្ទើរតែធំជាង ៣ដង ទៅនឹងតម្លៃបំបែកឯកទក្តកម្ម ចាស់របស់ក្លឹបសេះបង្កង់ Juventus ពេលទិញកីឡាករ Leonardo Bonucci កាលពីរដូវក្តៅមុន ក្នុងតម្លៃដែលមានត្រឹមតែ ៤០លានផោន ។

តើ CR7 នៅតែខ្លាំងមែនឬយ៉ាងណា? តួលេខពីរដូវកាលមុនជាមួយនឹង Bernabeu កីឡាកររូបនេះរកបាន ៤៤គ្រាប់ គឺជាតួលេខទាបបំផុតទី៣ ដែលគេអាចរកគ្រាប់បាល់ បានគិតក្នុងរយៈពេល ៩រដូវកាល នៅជាមួយនឹងក្លឹប ប៉ុន្តែទោះបីជាយ៉ាងណាក្តី ជាមធ្យមគេអាចរកគ្រាប់បាល់បាន ១គ្រាប់ក្នុង ១ប្រកួតខណៈដែលអាចរក គ្រាប់បាល់បាន ១០គ្រាប់ផងដែរ ។

លោក Rob Wilson នៃសកលវិទ្យាល័យ Sheffield Hallam បាននិយាយថាទោះបីជា តម្លៃប្រហែជាង ១០០លានផោនមែនតែ Juventus នឹងអាចបង្កើតបានប្រាកចំណូល បន្ថែមពីលើនេះទាំងការប្រកួត ក្នុងស្រុកនិងក្រៅស្រុក និងក៏ដូចជាក្របខ័ណ្ឌ Champions League នោះមានន័យថា ម្ចាស់ឧបត្ថម្ភកាន់តែច្រើន លុយទូរទស្សន៍កាន់តែច្រើន និងប្រាក់រង្វាន់បន្ថែមទៀត ក៏មានការកើនឡើងផងដែរ ដោយគាត់បានបញ្ជាក់ទៀតថា Juventus នឹងអាចរកប្រាក់ចំណូល លើសពីតម្លៃខ្លួននិងប្រាក់កម្រៃ របស់កីឡាករជាក់ជាមិនខាន ព្រមទាំងធ្វើឲ្យមានភាព ងាយស្រួលដល់ការនាំចូល កីឡាករថ្មីបន្ថែម និងការអភិវឌ្ឍសមត្ថភាព
ថ្នាលយុវជនរបស់ខ្លួន ថែមទៀតផង ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top