សន្តិសុខ និង សង្គម

អាសូរ..! ទឹកចិត្តឧកញ៉ា ទៀ វិចិត្រ ឈរកាត់ភ្លៀង ដើម្បីសង្គ្រោះសុនខជាង ១០ក្បាល ឲ្យរួចពីស្លាប់ តែបរាជ័យ  ព្រោះម្ចាស់នៅតែយក ទៅកាប់សាច់លក់

ភ្នំពេញ៖ ខណៈកំពុងធ្វើដំណើរ តាមដងផ្លូវជាតិលេខ៣ (កំពត-វាលរេញ) ដោយមានភ្លៀងធ្លាក់ផងនោះ លោក ឧកញ៉ា ទៀ វិចិត្រ បានក្រលែកទៅចិញ្ចើមផ្លូវ ក៏បានប្រទះឃើញបុរសអ្នកលក់សុនខ ម្នាក់ បានឈប់ម៉ូតូដោយក្នុងទ្រុង ខាងក្រោយមានសុនខប្រមាណ ១០ក្បាល ភ្លាមនោះលោក ឧកញ៉ា បានឈប់រថយន្ត ដើម្បីចុះសួរនាំចរចាទិញ ប៉ុន្តែចម្លើយរបស់អ្នកលក់បាន ធ្វើឲ្យមានការហួសចិត្តទៅវិញ ។

ស្ថិតនៅចំហៀងផ្លូវ ក្រោមដំណក់ភ្លៀង លោក ឧកញ៉ា ទៀ វិចិត្រ បានដើរចូល ដើម្បីសុំចែកទិញ សុនខ ជាង១០ក្បាល ពីបុរសដែលជាអ្នកលក់ម្នាក់ ក្នុងបំណងសង្គ្រោះជីវិត ដោយដឹងថា សត្វទាំងនោះប្រាកដណាស់ នឹងត្រូវគេយកទៅសម្លាប់ យកសាច់ដើម្បីលក់ដូរ ជាក់ជាមិនខាន ប៉ុន្តែបុរសអ្នកទិញលក់សុនខនេះ បានបដិសេធន៍ចំពោះ ទឹកចិត្តមនុស្សធម៌មួយនេះ បើទោះបីជាលោកឧកញ៉ា ឲ្យតម្លៃទ្វេដងក៏ដោយ។

បើតាមលោក ឧកញ៉ា ទៀ វិចិត្រ បានបញ្ជាក់ថា សុនខជាង ១០ក្បាលនោះ ពិតជាមិនអាចរួចផុតពី ការសម្លាប់យកសាច់នោះទេ ព្រោះថាបុរសនោះបានបដិសេធន៍ ក្នុងការទិញម្តងជាពីរដង បើទោះបីតម្លៃគុណនឹងពីរក៏ដោយ ព្រោះរូបគាត់ខ្លាចដាច់ម៉ូយ ។

បើទោះបីជាមិនអាចសង្គ្រោះសុខន ទាំងនោះបាន ប៉ុន្តែក្រុមអ្នកស្រឡាញ់ ចូលចិត្តចិញ្ចឹម សុខន បានសម្តែងការកោត សរសើរនិងជំរុញ លើកទឹកចិត្តដល់លោក ឧកញ៉ា ទៀ វិចិត្រ ចំពោះសកម្មភាពមនុស្សធម៌មួយនេះ ដែលមានចំពោះសត្វ ។ តាមពិតទៅសុនខ គឺប្រៀបដូចជាមិត្តភ័ក្តិ ដ៏ស្មោះត្រង់និងមនុស្ស វាមិនចេះខឹងនិងម្ចាស់នោះទេ បើទោះជាវាស្រែកដាក់ យ៉ាងណាក៏វាមិនខឹងដែរ ឯសង្គមខ្មែរយើងវិញ គឺមានការស្រឡាញ់ និងអាណិតសត្វសុនខ ដែលជាសត្វចិញ្ចឹម ដើម្បីការពារផ្ទះសម្បែង និងប្រម៉ាញ់សត្វតាមតំបន់ភ្នំជាដើម ។

ចំពោះការសម្លាប់សុនខ យកសាច់លក់នេះ នៅតាមបណ្តាប្រទេសមួយចំនួន ក៏មានការហាមប្រាមផងដែរ ដូចជានៅតៃវ៉ាន់ ច្បាប់ក្នុងឆ្នាំ២០១៧ បានកំណត់មិនឲ្យលក់សាច់សុនខ អ្នកប្រព្រឹត្តិនិងត្រូវ ផ្តន្ទាទោសដាក់ពន្ធនាគារ រយៈពេល២ឆ្នាំ ។
នៅឯប្រទេសកូរ៉េ តុលាការក្រុងសេអ៊ូល នៅឆ្នាំ២០១៨នេះ បានចេញ សេចក្ដីសម្រេចថា ការសម្លាប់ ឆ្កែធ្វើ ជាអាហារជាទង្វើ ខុសច្បាប់នេះ ជាសេចក្ដីសម្រេច ដែល ឆ្លើយ តបទៅ នឹងការតស៊ូមតិ របស់ក្រុម អ្នកការពារ សិទ្ធិសត្វ។ ដោយឡែកថ្មីៗនេះដែរពលករខ្មែរ ប្រមាណនាក់ធ្វើការនៅប្រទេសថៃ ត្រូវបានតុលាការចាប់ខ្លួន ធ្វើការផ្តន្ទាទោស បន្ទាប់ពីពួកគេបានលួចសុនខ អ្នកស្រុក ១ក្បាលយកមកធ្វើជាម្ហូប ។

យ៉ាងណាក៏ដោយនៅកម្ពុជាយើង ហាក់មិនទាន់មានច្បាប់ហាមឃាត់ ការលក់សាច់សុនខ នៅឡើយនោះទេ ហើយយើងក៏ពិបាកចាត់ទុកថា អ្នកទិញ-លក់ សុនខនោះខុសឬត្រូវដែរ ប៉ុន្តែអ្វីដែលជាការកត់សម្គាល់ ក្នុងសង្គមខ្មែរនៅមិនទាន់ មានអ្នកចិញ្ចឹមសុនខ ដើម្បីកាប់សាច់លក់នោះទេ គឺមានតែលក់ឲ្យអ្នកចិញ្ចឹមបន្ត ។ ដោយប្រសិនបើសុនខនោះ ត្រូវបានគេលួចទាក់ របស់អ្នកស្រុកមកលក់ នោះប្រាកដណាស់អ្នកទិញរូបនោះ និងត្រូវទទួលទោសទណ្ឌ តាមផ្លូវច្បាប់ជាក់ជាមិនខាន ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top