អន្តរជាតិ

ប្រធានាធិបតីចិន នឹងធ្វើទស្សនកិច្ច សហភាពអារ៉ាប់រួម និងអាហ្វ្រិកខាងត្បូង 

បរទេស៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានសេចក្តីរាយការណ៍ នឹងធ្វើដំណើរទស្សនកិច្ចប្រទេសចំនួន នៅក្នុងតំបន់មជ្ឈិមបូព៌ានិងអាហ្វ្រិក ក្រោយពីបានធ្វើការបង្ហាញ នូវឯកសារពាក់ព័ន្ធទៅនឹង កម្មវិធីក្រវ៉ាត់មួយ ផ្លូវមួយរបស់ទីក្រុងប៉េកាំង ។

យោងតាមប្រភពព័ត៌មាន ពីកាសែតអាមេរិក UPI ចេញផ្សាយនៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៨ បានឲ្យដឹងថា ដំណើរទស្សនកិច្ចរបស់លោក ស៊ី ជីនពីង នេះ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ លើគេហទំព័រក្រសួងការបរទេសចិន នៅថ្ងៃព្រហស្បតិ៍ ហើយកាលវិភាគ រួមមានការចូលធ្វើទស្សនកិច្ច នៅសហភាពអារ៉ាប់រួម សេណេហ្គាល់ រ៉្វាន់ដា និងអាហ្វ្រិកខាងត្បូង ។

ក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសចិនបាននិយាយថា ដោយផ្អែកតាមការ អញ្ជើញរបស់លោក Khalifa bin Zayed Al Nahyan ប្រធានាធិបតីសហភាពអារ៉ាប់រួម លោក Macky Sall ប្រធានាធិបតីសេណេហ្គាល់ លោក  Paul Kagame ប្រធានាធិបតីរ៉្វាន់ដា និងលោក Cyril Ramaphosa ប្រធានាធិបតីអាហ្វ្រិកខាងត្បូងនោះ លោកប្រធានាធិបតី ស៊ី ជីនពីង នឹងធ្វើដំណើរទៅប្រទេសទាំង៤នោះ ចាប់ពីថ្ងៃទី១៩ដល់ទី២៤ ខែកក្កដានេះ ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top