អន្តរជាតិ

ណាតូ សម្រេចផ្តល់ជំនួយ ដល់កងកម្លាំង ប្រទេសអាហ្គានីស្ថាន ដល់ឆ្នាំ២០២៤

ប្រ៊ូស៊ែល: ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃសុក្រ ទី១៣ ខែកក្កដានេះបានឲ្យដឹងថា អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង ឬហៅកាត់ថាណាតូ NATO បានសម្រេចកាលពីថ្ងៃព្រហស្បតិ៍ថា នឹងធ្វើការទ្រទ្រង់វត្តមាន របស់ពួកគេនៅក្នុងប្រទេស អាហ្វហ្គានីស្ថានព្រមទាំង បន្តផ្តល់មូលនិធិដល់កងកម្លាំង សន្តិសុខអាហ្វហ្គានីស្ថាន រហូតដល់ឆ្នាំ២០២៤ ទៀតផង ។

អគ្គលេខាធិការ អង្គការណាតូលោក Jens Stoltenberg បានប្រាប់ក្រុមអ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំកំពូល រយៈពេល២ថ្ងៃរបស់អង្គការនេះ នៅទីក្រុងប្រ៊ូសែលថា យើងបានសម្រេចចិត្តគាំទ្រ វត្តមានរបស់ណាតូ នៅអាហ្វហ្គានីស្ថាន រហូតដល់លក្ខខណ្ឌមួយ ដែលអាចបង្ហាញថា ការផ្លាស់ប្តូរគឺដល់ ពេលសមស្របណាមួយ ។

ក្នុងនោះផងដែរណាតូ ក៏បានសម្តែងនូវការគាំទ្រដ៏រឹងមាំ ចំពោះសំណើរសន្តិភាព របស់ប្រធានាធិបតី អាហ្វហ្គានីស្ថានលោក Ashraf Ghani ផងដែរ ។

មេដឹកនាំណាតូនៅ ក្នុងសេចក្តីថ្លែងការណ៍លើកនេះ ក៏រំលឹកឡើងវិញនូវការអំពាវនាវ របស់ពួកតាលីបង់ ឱ្យចូលរួមប្រកបដោយ ភាពជឿនលឿននៅក្នុងដំណើរការ សន្តិភាពដែលដឹកនាំដោយ អាហ្វហ្គានីស្ថាន និងភាពតានតឹងថា នេះគឺជាផ្លូវតែមួយគត់ចំពោះ ដំណោះស្រាយប្រកបដោយចីរភាព ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top