សន្តិសុខ និង សង្គម

អូស្រ្តាលីខ្លាច ចិនជ្រៀតជ្រែក កិច្ចការផ្ទៃក្នុង តែមិនឯកភាពឲ្យកម្ពុជា មានសិទ្ធខ្លាចដូចខ្លួន

ភ្នំពេញ៖ អូស្រ្តាលីដែលជាសម្ព័ន្ធមិត្ត សហរដ្ឋអាមេរិក និងជាប្រទេសមួយក្នុង ប្លុកឥណ្ឌូប៉ាស៊ីហ្វិក ហើយតាំងខ្លួនជាប្រទេស ប្រជាធិបតេយ្យនោះ បែរជាខ្លាចប្រទេសចិន ជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុង ទើបលែងអនុញ្ញាតឲ្យ មានជនបរទេសចូលធ្វើកម្មសិក្សា ក្នុងស្ថាប័នធំៗរបស់ខ្លួន ប៉ុន្តែពេលកម្ពុជាមិនអនុញ្ញាត ឲ្យបរទេសជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង គឺមិនដែលទទួលបានការ ឯកភាពពីប្រទេសអូស្រ្តាលី ម្ដងសោះឡើយ ។

លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសរសេរក្នុងបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ កក្កដានេះថា “តាំងពីដើមរៀងមកប្រទេសអូស្ត្រាលី តែងអនុញ្ញាតអោយជនបរទេស មកធ្វើកម្មសិក្សានៅតាម ស្ថាប័ននានារបស់ខ្លួន ពិសេសនៅក្នុងស្ថាប័នរដ្ឋសភា ។ តែចាប់ពីខែកក្កដានេះ ទៅគេលែងអនុញ្ញាតអោយ មានជនបរទេសចូលធ្វើ កម្មសិក្សាបែបនេះទៀតហើយ ។ មូលហេតុ ? អូស្ត្រាលីខ្លាចបរទេស ពិសេសចិនចូលមកជះឥទ្ធិពល ក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្លួន ។ គិតទៅអូស្ត្រាលីមានសិទ្ធិ ខ្លាចបរទេសលូកដៃចូល កិច្ចការផ្ទៃក្នុងរបស់ខ្លួន តែគាត់មិនឯកភាពអោយ កម្ពុជាមានសិទ្ធិខ្លាចដូចគាត់ទេ ។ ម៉្យាងដែរ” ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top