អន្តរជាតិ

ក្រពើយក្សទំងន់ជាង ៦០០គីឡូ នៅអូស្ត្រាលី ដែលត្រូវគេតាមប្រមាញ់ជាង ៨ឆ្នាំទើបតែត្រូវចាប់បាន

បរទេស: ក្រពើទឹកប្រៃមួយក្បាល ដែលមានទំងន់រហូតទៅដល់ ១៣២៨ផោន ឬប្រមាណជា ៦០២គីឡូក្រាមត្រូវបានគេ
ប្រមាញ់បានជោគជ័យ ហើយក្រោយពេលដែលវា ត្រូវបានគេតាមដេញចាប់ និងស្វែងរកអស់រយៈពេលជាង ៨ឆ្នាំមកហើយ
នោះនៅក្នុងប្រទេសអូស្ត្រាលី ។

គេហទំព័របស់បរទេស ដែលបានចេញផ្សាយ កាលពីថ្ងៃទី១១ ខែកក្កដា បានសរសេរថា ក្រពើយក្សដែលមាន
ប្រវែងទៅដល់ ៤,៥ម៉ែត្រ ត្រូវបានគេចាប់បាន នៅក្នុងតំបន់ភាគខាងជើង នៃទីក្រុង Katherine គឺជាលើកទី១
ដែលគេអាចឃើញវាម្តងទៀត ចាប់តាំងពីការប្រទះឃើញ កាលពីឆ្នាំ២០១០កន្លងមក ។

អជ្ញាធរអូស្ត្រាលីបាននិយាយថា ពួកគេបានព្យាយាមតាមដាន ក្រពើមួយនេះអស់រយៈពេល ជាយូរមកហើយដោយជឿជាក់
ថាមកដល់ពេលនេះ វាមានអាយុប្រហែលជា ៦០ឆ្នាំមកហើយ ។

ក្រពើដែលចាប់បានត្រូវបាន គេយកទៅឃាំងទុក នៅឯសួនសត្វមួយកន្លែង ដែលស្ថិតនៅឆ្ងាយពីមនុស្ស រស់នៅក្នុងតំបន់
ដដែលនោះ ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top