ព័ត៌មានជាតិ

សែលកាត ចែករង្វាន់ប្រាក់សុទ្ធ ដល់អតិថិជន៣រូប ជិត១០ម៉ឺនដុល្លារ

ភ្នំពេញ​៖ នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ក្រុមហ៊ុនសែលកាត បានធ្វើការប្រគល់ប្រាក់រង្វាន់ ទៅដល់អតិថិជន របស់ខ្លួន៣រូប ដែលមានសំណាងបានឈ្នះ នូវទឹកប្រាក់សុទ្ធសរុប ៩០ ០០០ដុល្លារ ដោយបានធ្វើឡើង នៅឯការិយាល័យកណ្តាល របស់សែលកាត បន្ទាប់ពីពួកគេទាំង៣នាក់ បានធ្វើការផ្ញើសារ 10K ឬទូរស័ព្ទទៅកាន់ លេខ 8888 ដើម្បីលេងកម្សាន្ត ជាមួយការចាប់រង្វាន់ ដែលមានទឹកប្រាក់ចាប់ពី ១ម៉ឺនដុល្លារឡើងទៅ ជារៀងរាល់ថ្ងៃ ។

អ្នកមានសំណាងទាំង៤នាក់នេះ ទី.១ បានទៅលើ លោក ប៉ាង ពិសិដ្ឋ ជាអ្នកកំពង់ចាម បម្រើការ ជាមន្ត្រីរាជការ បានឈ្នះប្រាក់ ២០ ០០០ដុល្លារ និងទី.២ លោក សាវ៉ាន់ ចរណៃ ជាអាជីវកលក់ទូរស័ព្ទ នៅភ្នំពេញ បានឈ្នះប្រាក់ ៣០ ០០០ដុល្លារ និងទី.៣ លោក រ៉េត សុវណ្ណ ជាអ្នកកំពង់ចាម ជាកម្មកររោងក្រ ឈ្នះទឹកប្រាក់ ៤០ ០០០ដុល្លារ ពីក្រុមហ៊ុន ទូរស័ព្ទចល័ត ឈានមុខគេនៅកម្ពុជា សែលកាត ដោយពួកគេទាំង៣នាក់ សុទ្ធតែបានចូលរួម លេងកម្សាន្ត ជាមួយកម្មវិធី​ “ផ្ញើសារ ដើម្បីឈ្នះរង្វាន់” ជារៀងរាល់ថ្ងៃ ។

ការប្រគល់ប្រាក់រង្វាន់ ត្រូវបានធ្វើឡើងពិតៗ ពុំមានការក្លែងបន្លំ ជូនដល់អតិថិជន របស់ សែលកាត ដែលបានចូលរួម ផ្សងសំណាង ជាមួយកម្មវិធី “ផ្ញើសារដើម្បីឈ្នះរង្វាន់ ជារៀងរាល់ថ្ងៃ” ក្នុងនោះក្រុមហ៊ុន និងធ្វើការបង្វិល លេខកូដសំណាង ៦ខ្ទង់ ដើម្បីស្វែងរក អ្នកដែលមានសំណាង ឈ្នះនូវទឹកប្រាក់ ១០ ០០០ដុល្លារឡើងទៅ ជារៀងរាល់ថ្ងៃ ចាប់ពីវេលាម៉ោង ៦ល្ងាច តាមរយៈ Channel Youtube សែលកាតផ្ទាល់តែម្តង ។

សូមបញ្ជាក់ថា រហូតមកថ្ងៃនេះ ក្រុមហ៊ុន CellCard នៅ តែបន្តប្រគល់រង្វាន់ ជាបន្តបន្ទាប់ គ្រប់ទូទាំងខេត្ត-ក្រុង អតិថិជនទាំងអស់ ដែលបានគាំទ្រ និងប្រើប្រាស់ នូវសេវាទូរសព្ទចល័ត លំដាប់លេខ១ នៅក្នុងប្រទេសកម្ពុជា ។ អ្នកដែលបានប្រើប្រាស់ នូវប្រព័ន្ធ សែលកាត បាននិងកំពុងតែបន្តលេង ជាមួយកម្មវិធី «ផ្ញើសារដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារ ជារៀងរាល់ថ្ងៃ » ។

ដើម្បីឈ្នះរង្វាន់ ១ម៉ឺនដុល្លារអាមេរិក ជារៀងរាល់ថ្ងៃ ពីក្រុមហ៊ុន សែលកាត លោកអ្នកគ្រាន់តែ ផ្ញើសារជាអក្សរ «10K» រួចផ្ញើ ទៅកាន់លេខ «8888» ឬ ក៏ទូរស័ព្ទទៅកាន់លេខ «8888» នោះលោកអ្នក នឹងទទួលបានសារ ផ្ញើត្រឡប់មកវិញ ដោយភ្ជាប់មកជាមួយ នឹងលេខកូដ សំណាង ហើយសូមរក្សា សារនោះទុក ដើម្បីផ្ទៀងផ្ទាត់៕
ដោយ៖ ម៉ៅ ដារាត់

 

 

Facebook Comments

To Top