សន្តិសុខ និង សង្គម

ឃាត់ខ្លួនមុខសញ្ញា ចែកចាយថ្នាំញៀន​ ២​នាក់ នៅក្រុងពោធិសាត់

ពោធិសាត់៖ មុខសញ្ញាចែកចាយថ្នាំញៀន ២នាក់ រួមនិងវត្ថុតាងមានម្សៅក្រាមពណ៏ស ១កញ្ចប់ធំ ទូរស័ព្ទដៃចំនួន ៣គ្រឿង និង ដែកកេស ៣ដើម ត្រូវបានកម្លាំងផ្នែកគ្រឿងញៀន ក្រុងពោធិសាត់សហការ ជាមួយកម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាលចំរើនផលឃាត់ខ្លួន បានកាលពីវេលាម៉ោង ២៣និង៤៧នាទីថ្ងៃទី ១០ ខែ កក្កដា ឆ្នាំ ២០១៨ ស្ថិតនៅផ្លូវក្រាលគ្រួស ក្រហមមួយខ្សែស្ថិតក្នុងភូមិលាវ សង្កាត់ចំរើនផល ក្រុងពោធិសាត់ ខេត្តពោធិសាត់ ។

អធិការនគរបាល ក្រុងពោធិសាត់បានអោយដឹងថា ជនសង្ស័យទាំង ២នាក់ ដែលកម្លាំងរបស់លោក ឃាត់ខ្លួនបាននោះមានឈ្មោះ សុខ វិឆ័យ ភេទប្រុសអាយុ ៣០ឆ្នាំជនជាតិខ្មែរ រស់នៅក្នុងភូមិពាលញែក១ និង ឈ្មោះ ពិន ផាន់ណា ភេទប្រុសអាយុ ៣៥ ឆ្នាំជនជាតិខ្មែររស់នៅ ក្នុងភូមិពាលញែក២ សង្កាត់ផ្ទះព្រៃ ក្រុងពោធិសាត់ ខេត្តពោធិសាត់ ។

លោកអធិការក៍បាន បន្តអោយដឹងទៀតថា ក្រោយសួរចំលើយជនសង្ស័យទាំង ២នាក់ រួមនឹងវត្ថុតាងកម្លាំងជំនាញ របស់លោកកំពុងកសាង សំណុំរឿងបញ្ជូនទៅកាន់ ស្នងការដ្ឋាននគរបាលខេត្តពោធិសាត់ ដើម្បីចាត់ការបន្តទៅតាមនិតិវិធី ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top