សន្តិសុខ និង សង្គម

មន្រ្តីជាន់ខ្ពស់ប្រ.ជ រិះគន់អ្នកយករថយន្ត ពាក់ស្លាកលេខ នគរបាល ទៅឃោសនាបោះឆ្នោត

ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធរដ្ឋមន្រ្តី ក្រសួងព័ត៌មាន និងជាមន្រ្តីជាន់ខ្ពស់ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១១ ខែកក្កដានេះ បានធ្វើការរិះគន់ ទៅលើអ្នកយករថយន្តពាក់ស្លាកលេខ នគរបាលចូលរួមយុទ្ធនាការឃោសនា បោះឆ្នោតហើយលោករដ្ឋមន្រ្តីហៅ ទង្វើនេះជាការល្ងង់ខ្លៅបំផុតធ្វើ ឲ្យមានការប្រមាថដល់បក្ស។
លោក ខៀវ កាញារីទ្ធបានសរសេរក្នុងបណ្ដាញ សង្គមហ្វេសប៊ុកថា” មនុស្សល្ងង់ខ្លៅនាំគេប្រមាទដល់បក្ស”។

ពាក់ព័ន្ធករណីនេះ លោក មាស នី អ្នកវិភាគសង្គមបានលើកឡើងតាម បណ្ដាញសង្គមថា”មានពាក្យគំរាមខ្លះ ដែលអជ្ញាធរមូលដ្ឋាន កំពុងប្រើមកលើ ពលរដ្ឋអាចធ្វើអោយខាតបង់ប្រជាប្រិយភាព របស់គណប្សច្រើនជាងការជួយ លើកស្ទួយកេរ្ត៍ឈ្មោះរបស់បក្ស”។

សូមរំលឹកថា មុនចាប់ផ្ដើមយុទ្ធនាការ ឃោសនា បោះឆ្នោត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្ស ប្រជាជនកម្ពុជាបានថ្លែង ហាមមិនឲ្យមន្រ្តីគ្រប់រូបយកឡាន ពាក់ស្លាកលេខរដ្ឋ ន.ប និង ខ.ម ទៅចូលរួមយុទ្ធនាការឃោសនា បោះឆ្នោត៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top