នយោបាយ

គណបក្សប្រជាជនកម្ពុជា ជាបក្សដែលមាន ខ្មែរ-ឥស្លាមគាំទ្រ និងបោះឆ្នោតឲ្យច្រើន ជាងគេបំផុត

ភ្នំពេញ៖ ស្របពេលយុទ្ធនាការ ឃោសនាបោះឆ្នោត កំពុងបន្តសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជាបាន លើកឡើងថា គណបក្សប្រជាជន កម្ពុជា ជាគណបក្សដែលមានបងប្អូនខ្មែរ ឥស្លាមគាំទ្រ និងបោះឆ្នោតឲ្យច្រើន ជាងគេបំផុត។

សម្ដេចតេជោបានសរសេរក្នុង បណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុកនៅថ្ងៃទី១១កក្កដានេះ ដែលជាថ្ងៃទី៥នៃយុទ្ធនាការ ឃោសនាបោះ ឆ្នោតថា “មាន គណបក្សប្រជាជនដឹកនាំប្រទេស គឺពលរដ្ឋគ្រប់រូបមានសិទ្ឋិសេរីភាពជ្រើសរើស ជំនឿ សាសនាដែលខ្លួនពេញចិត្ត។ មានគណបក្សប្រជាជន ដឹកនាំប្រទេស ទោះបីពលរដ្ឋមានជំនឿសាសនា ខុសគ្នាក៏ដោយ គឺអាចរួមរស់នៅជាមួយគ្នា ដោយសុខសន្តិភាព”។

ប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងអំណរគុណ ដល់បងប្អូនខ្មែរឥស្លាមដែលតែងតែ គាំទ្រ និងបោះឆ្នោតជូន គណបក្សប្រជាជន តាំងពីដើមរហូតមក។ សូមអញ្ជើញបងប្អូន បោះឆ្នោតជូន “គណបក្សប្រជាជនកម្ពុជា” លេខរៀងទី ២០ នៅថ្ងៃបោះឆ្នោត ២៩ កក្កដា ២០១៨ ខាងមុខនេះ៕

 

 

Facebook Comments

Leave a Reply

Your email address will not be published.

To Top