សន្តិសុខ និង សង្គម

អាជ្ញាធរថៃបញ្ជូនពលរដ្ឋខ្មែរ៣នាក់ ឆ្លងដែន ខុសច្បាប់កាប់ឈើក្រញូង មកឱ្យកម្ពុជាវិញ

ភ្នំពេញ៖អាជ្ញាធរថៃបាន បញ្ជូនប្រជាពលរដ្ឋខ្មែរ ចំនួន៣នាក់ដែលត្រូវចាប់ ខ្លួនពីបទឆ្លងដែន ចូលទៅកាប់ឈើក្រញូង ខុសច្បាប់ ក្នុងទឹកដីថៃមកឲ្យអាជ្ញាធរ កម្ពុជាវិញហើយ តាមច្រកអន្តរជាតិជាំ នៅថ្ងៃទី១០កក្កដា។

ប្រជាពលរដ្ឋដែលអាជ្ញាធរថៃ បញ្ជូនមកវិញរួមមានទី១-ឈ្មោះ ក្រាយ ចិន្តា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិរំចេក ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ, ទី២-ឈ្មោះ ទ្បំ តូច ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិជាមួយគ្នា និងទី៣-ឈ្មោះ ហេប ហិល ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិជាមួយគ្នា។ បច្ចុប្បន្នត្រូវបានសមត្ថកិច្ចធ្វើការអប់រំ ឲ្យត្រទ្បប់ទៅលំនៅឋានវិញរៀងៗ ខ្លួន។ នេះបើយោងតាមអគ្គស្នងការនគរបាលជាតិ៕

Facebook Comments

Leave a Reply

Your email address will not be published.

To Top