អន្តរជាតិ

អាហ្វហ្គានីស្ថាន ដុតបំផ្លាញគ្រឿងញៀន ប្រមាណជាង៤តោន

អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីយប់ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ថា ក្រុមអាជ្ញាធរ របស់ប្រទេស អាហ្វហ្គានីស្ថាន បានដុតកម្ទេចចោលគ្រឿងញៀន ប្រមាណជាង៤តោន ។

គេបានដឹងថា នៅឯក្រុង Shiberghan រដ្ឋធានីនៃខេត្ត Jawzjan របស់ប្រទេសអាហ្វហ្គានីស្ថាន បានធ្វើពិធីដុតបំផ្លាញចោលនូវសារធាតុញៀន និងគ្រឿងញៀន ដែលរឹបអូសបានពីក្រុមជួញ ដូរគ្រឿងញៀន ដែលមានប្រមាណជាង៤តោន ។

ក្រុមអាជ្ញាធរបានរឹបអូស គ្រឿងញៀនទំាងនោះ នៅក្នុងអំឡុងពេលប្រតិបត្តិការ បង្ក្រាបនៅក្នុងតំបន់ ។

ប្រភពមួយបានប្រាប់ដល់ទីភ្នាក់ងារស៊ិនហួថា ការដុតបំផ្លាញគ្រឿងញៀននេះបានប្រព្រឹត្តឡើងនៅខេត្តភាគខាងជើងប្រទេស ។

នៅក្នុងកំណត់ត្រារបស់ពិភពលោក បានឲ្យដឹងថា ប្រទេសអាហ្វហ្គានីស្ថាន ជាប្រទេសដែលផលិត និងចែកចាយគ្រឿងញៀនធំបំផុតនៅលើពិភពលោក ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top