ព័ត៌មានជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ ថ្វាយព្រះពរ ព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី១៤ នៃការយាងគ្រងរាជសម្បត្តិ

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានថ្វាយព្រះសព្ទសាធុការពរជ័យ ព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី១៤ នៃការយាងគ្រងរាជសម្បត្តិ នៅព្រះរាជាណាចក្រកម្ពុជា ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្វាយព្រះពរថា “ទូលព្រះបង្គំ​ជាខ្ញុំ​ និង​ភរិយា​ ព្រម​ទាំង​ក្រុម​គ្រួសារ​ សូមក្រាបបង្គំ​សម្តែង ​ថ្វាយ​នូវ​មនោសញ្ចេតនា​ដ៏​រំភើប​រីករាយ​ឥត​ឧបមា​ និង​ថ្វាយ​នូវ​ព្រះសព្ទសាធុការពរជ័យ​ បវរសួស្តី​ សិរីមង្គល​វិបុល​សុខ​ មហាប្រសើរ​ ថ្វាយ​ចំពោះ​ ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង​ជា​ទី​គោរព​សក្ការៈ​ ដ៏​ខ្ពង់​ខ្ពស់​បំផុត​ ក្នុង​ឱកាស​ដ៏​វិសេស​វិសាល​ នៃ​ព្រះ​រាជ​ពិធី​បុណ្យ​ខួប​លើក​ទី​ ១៤​ នៃ​ការ​យាង​គ្រង​ ព្រះបរមរាជសម្បត្តិ​” ។

សម្តេចពិជ័យសេនា បានបន្តទៀតថា “សូម​ព្រះអង្គ​ទ្រង់​មាន ​ព្រះកាយ​ពល​មាំមួន​ ព្រះរាជ​សុខភាព​ល្អ​បរិបូរណ៍​ ព្រះបញ្ញាញាណវាងវៃ​ ព្រះជន្មាយុយឺនយូរ​ ដើម្បី​គង់​ប្រថាប់​ ជា​ម្លប់​ដ៏​ត្រជាក់​ត្រជុំ​ដល់​ ប្រជារាស្ត្រ​ខ្មែរ​ជានិច្ច​និរន្តរ៍​តរៀង​ទៅ​” ៕

Facebook Comments

To Top