អន្តរជាតិ

អតីតឧបនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី ត្រូវបានចោទប្រកាន់ ពីបទលាងលុយកខ្វក់

កូឡាឡំាពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៨នេះថា លោក Ahmad Zahid Hamidi អតីតឧបនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ត្រូវបានចោទប្រកាន់ចំនួន ៤៥ករណី នៅឯតុលាការនៅថ្ងៃសុក្រនេះ ដែលពាក់ព័ន្ធនឹងប្រាក់ ២៧,៤លានដុល្លារ ។

ការចោទប្រកាន់ទំាងនេះ ក្នុងនោះរាប់បញ្ចូលទាំងបទ ឧក្រិដ្ឋចំនួន ១០ករណី ដែលពាក់ព័ន្ធនឹងការរំលោភ សេចក្តីទុកចិត្តដល់ មូលនិធិជាច្រើន បានមកពី Yayasan Akal Budi ដែលជាមូលនិធិ សុខមាលភាពមួយ ដែលគាត់ធ្វើជាប្រធាន និងករណី ៨ទៀតពាក់ព័ន្ធនឹងអំពើពុករលួយ ដែលមានទឹកប្រាក់ ៤២លានRM (រូបិបណ្ណម៉ាឡេស៊ី) ។

ទីភ្នាក់ងារព័ត៌មាន Bernama បានឲ្យដឹងថា គាត់ក៏ត្រូវបានចោទប្រកាន់ចំនួន ២៧ករណីទៀត ដែលបានទទួល និងផ្ទែរប្រាក់ដោយខុសច្បាប់ ដែលស្ថិតក្រោមច្បាប់ប្រឆាំង នឹងការលាងលុយកខ្វក់ ។ ការចោទប្រកាន់ទាំងនេះ មានពាក់ព័ន្ធនឹងទឹកប្រាក់សរុប ៧២លានRM ៕

ដោយ៖ ម៉ៅ បុប្ផាមករា

Facebook Comments

To Top