អន្តរជាតិ

ក្រុមហ៊ុន Lenovo ឈរលំដាប់កំពូល លើតារាងទីផ្សារកុំព្យូទ័រ PC នៅក្នុងត្រីមាសទី៣

ចិន ៖ យោងតាមរបាយការណ៍ របស់ក្រុមហ៊ុនស្រាវជ្រាវ ទីផ្សារអន្តរជាតិ International Data Corporation បានឲ្យដឹងថា ក្រុមហ៊ុន Lenovo ទទួលបានចំណាត់ថ្នាក់លេខ ១ នៅក្នុងទីផ្សារ​កុំព្យូទ័រ PC  ខណៈការលក់របស់ក្រុមហ៊ុន Apple បានធ្លាក់ចុះយ៉ាងខ្លាំង នៅត្រីមាសទី៣ នៃឆ្នាំនេះយោងតាមការចេញផ្សាយ ពីគេហទំព័រឆៃណាឌៀលី។

ក្រុមហ៊ុនកុំព្យូទ័រ Lenovo របស់ប្រទេសចិន ដែលមានភាគហ៊ុនទីផ្សារ ២៤ ភាគរយបានជំនួស ក្រុមហ៊ុនកុំព្យូទ័រអេកូ HP ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក នាទីផ្សារទូទាំងពិភព លោកនៃកុំព្យូទ័រ PC រួមទាំងកុំព្យូទ័រលើតុនៅក្នុងត្រីមាសទី៣ ។

ក្រុមហ៊ុន Dell Inc ក្រុមហ៊ុន Acer Group និងក្រុមហ៊ុន Apple បានឈរនៅលំដាប់ទី៣ នៅក្នុង បញ្ជីក្រុមហ៊ុនកំពូលៗ នៅក្នុងការដឹកជញ្ជូន កុំព្យូទ័រនៅទីផ្សារទូទាំងពិភពលោក និងការលូត លាស់ពីមួយឆ្នាំទៅមួយឆ្នាំ នៅក្នុងត្រីមាសទី៣ ដោយមានចំនួន១៧ ភាគរយ ៧,២ ភាគរយ និង ៧,១ ភាគរយ នៃភាគហ៊ុនទីផ្សារសកលរៀងគ្នា៕

ដោយ៖លី ភីលីព

 

Facebook Comments

To Top