កីឡា

ក្រុមជនភៀសខ្លួន ចូលរួមក្នុងព្រឹត្តិការណ៍អូឡាំពិក ទីក្រុងតូក្យូឆ្នាំ២០២០

BUENOS AIRES៖ ក្រុមជនភៀសខ្លួន នឹងចូលរួមក្នុងព្រឹត្តិការណ៍ កីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ បន្ទាប់ពី គណៈកម្មាធិការអូឡាំពិកអន្តរជាតិ (IOC) បាននិយាយថា ពួកគេនឹងបង្កើតក្រុមជនភៀសខ្លួន សម្រាប់ការប្រកួតកីឡារដូវក្តៅជាប់គ្នា ជាលើកទី២ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេរ។

លោក Thomas Bach ប្រធាន IOC បានស្នើសុំសមាជិក នៃស្ថាប័នកីឡាអូឡាំពិក នៅក្នុងសម័យប្រជុំរបស់ខ្លួន នៅក្នុងទីក្រុងប៊ុយណូស៊ែរ ដើម្បីគាំទ្រដល់ការ បង្កើតក្រុមជនភៀសខ្លួន ស្របតាមក្រុមមួយ ដែលបានចូលរួមប្រកួតនៅឆ្នាំ២០១៦ នៅទីក្រុង Rio de Janeiro Games ក្នុងនោះសមាជិក បានឆ្លើយតបដោយការទះដៃ។

លោក Bach បានថ្លែងថា ដូច្នេះអ្នកបានបង្កើត ក្រុមជនភៀសខ្លួនអូឡាំពិក ទីក្រុងតូក្យូឆ្នាំ២០២០។ អាល្លឺម៉ង់បាននិយាយថា IOC បានកំណត់អត្តសញ្ញាណ សមាជិកក្រុមជនភៀសខ្លួនជាង ៥០នាក់រួចហើយ ហើយវាចាំបាច់ដើម្បីឲ្យពិភពលោកដឹង ពីជនភៀសខ្លួនរាប់សិបលាននាក់ នៅជុំវិញពិភពលោក៕
ដោយ៖លី ភីលីព

Facebook Comments

To Top