ព័ត៌មានជាតិ

សម្តេចតេជោ អញ្ជើញមកដល់ ប្រទេសឥណ្ឌូនេស៊ី ដោយសុវត្តិភាព

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី ១០ តុលា ឆ្នាំ២០១៨នេះ បានអញ្ជើញដឹកនាំគណៈប្រតិភូ មកដល់កោះបាលី ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្តិភាពហើយ។

យោតាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក របស់សម្ដេច បានឲ្យដឹងថា សម្ដេចបានអញ្ជើញដឹកនាំគណៈប្រតិភូ មកដល់កោះបាលី ប្រទេសឥណ្ឌូនេស៊ី ប្រកបដោយសុវត្តិភាព ដើម្បីចូលរួមក្នុងវេទិកាជំនួបថ្នាក់ដឹកនាំ អាស៊ាន និងអញ្ជើញចូលរួមកិច្ចប្រជុំ ប្រចាំឆ្នាំនៃអង្គការរូបិយវត្ថុអន្តរជាតិ IMF និង World Bank ចាប់ពីថ្ងៃទី១០-១២ ខែតុលា ឆ្នាំ២០១៨”៕

To Top