ព័ត៌មានជាតិ

លោក តាំង សារ៉ាដា លាឈប់ពីបុគ្គលិកវិទ្យុអាស៉ីសេរី

ភ្នំពេញ៖ លោក តាំង សារ៉ាដា អ្នកយកព័ត៌មាន និងជាអ្នកអត្ថាធិប្បាយ វិទ្យុអាសីសេរី ដ៏មានប្រជាប្រិយ ក្នុងចំណោម អ្នកស្តាប់ បានប្រកាសលាឈប់ពីវិទ្យុផ្សាយ ពីរដ្ឋធានីវ៉ាស៉ីនតោន សហរដ្ឋអាមេរិកហើយ។

តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោក តាំង សារ៉ាដា បានប្រកាសឲ្យដឹងថា “ចាប់ពីពេលនេះ តទៅ ខ្ញុំលែងជាបុគ្គលិក របស់វិទ្យុអាស៊ីសេរី តទៅទៀតហើយ”។

ជាមួយនឹងការប្រកាសលាឈប់នេះ លោក សារ៉ាដា ក៏បានដាក់ផ្លែឌឺដងផងដែរថា “សុខចិត្តក្រ ជាមួយម្ចាស់ឆ្លាត ជាជាងមានបានជាមួយម្ចាស់ល្ងង់”។

ដោយមានភ្ជាប់រូបភាពសត្វក្តាន់១គូ លោក សារ៉ាដា សរសេរថា “ពេលដែលក្តាន់នៅក្នុងហ្វូងខ្លា សូម្បីតែគោព្រៃក៏មិនហ៊ានទៅជួយដែរ រីឯទន្សាយក៏បិទភ្នែក ខ្ទប់មាត់មិនហ៊ានក្អកថែមទៀត”។

បន្ថែមលើសពីនេះ លោកបានសរសេរសង្កត់ធ្ងន់ថា “ជំងឺរបស់មេដឹកនាំផ្តាច់ការ មានស្ថានភាពស្រដៀងៗគ្នា”។

ដោយៈ សយ សុធីតា

To Top