អន្តរជាតិ

ព្រះរាជទាយាទ អារ៉ាប៊ីសាអូឌីត យាងទៅដល់ប្រទេសគុយវ៉ែត ដើម្បីធ្វើកិច្ចពិភាក្សា

បរទេស៖ព្រះរាជទាយាទ អារ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ Mohammed bin Salman បានយាង ទៅដល់ប្រទេសគុយវ៉ែត កាលពីថ្ងៃអាទិត្យម្សិលមិញនេះ ស្របពេលមានសេចក្តីសង្ស័យថា ទ្រង់នឹងពិភាក្សាការផ្គត់ផ្គង់ប្រេង និងកិច្ចប្រឹងប្រែងសម្របសម្រួលរបស់គុយវ៉ែត ដើម្បីដោះ ស្រាយ ជម្លោះអារ៉ាប៊ីសាអូឌីត ជាមួយប្រទេសកាតា។

យោងតាមព័ត៌មានចេញផ្សាយដោយគេហទំព័រ Yahoo News នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ បានឲ្យដឹងថា ទីភ្នាក់ងារសារព័ត៌មាន KUNA បានរាយការណ៍ថា ព្រះអង្គម្ចាស់ Mohammed នឹងធ្វើកិច្ចពិភាក្សាគ្នាជាមួយព្រះចៅគុយវ៉ែត ព្រះអង្គម្ចាស់ Sheikh Sabah al-Ahmad al-Jaber al-Sabah។

ប្រភពព័ត៌មានមួយ ដែលដឹងអំពីបញ្ហានេះ បានប្រាប់កាសែត រ៉យទ័រ ថា ព្រះអង្គម្ចាស់ អារ៉ាប៊ីសាអូឌីត ត្រូវគេរំពឹងថា នឹងពិភាក្សាអំពីការប្រើប្រាស់ទិន្នផលប្រេង ពីតំបន់អព្យាក្រឹត ដែលអារ៉ាប៊ីសាអូឌីតចែកគ្នាជាមួយគុយវ៉ែត៕

ប្រែសម្រួល ៖ ប៉ាង កុង

 

To Top