អន្តរជាតិ

រុស្ស៊ី នឹងបង់តម្លៃខ្ពស់ ប្រសិនបើ មិនលេងតាមក្រឹត្យ ក្រមអន្តរជាតិ

បរទេស៖ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក Jeremy Hunt បានព្រមានប្រទេសរុស្ស៊ីថា នឹងបង់តម្លៃខ្ពស់ សម្រាប់ទង្វើរបស់ខ្លួន ប្រសិនបើព្យាយាម បំភិតបំភ័យប្រទេសអង់គ្លេស និងធ្វើការបំពានច្បាប់អន្តរជាតិ។

លោកបានប្រាប់សន្និសីទប្រចាំឆ្នាំ របស់គណបក្សអភិរក្សនិយម ដូច្នេះថា “ក្រោយការដឹកនាំរបស់គណបក្ស អភិរក្សនិយម ប្រទេសអង់គ្លេស មានសារសាមញ្ញមួយ សម្រាប់វិមានក្រឹមឡាំងថា ប្រសិនបើអ្នកព្យាយាម បំភ័យប្រទេសនេះ ប្រសិនបើអ្នកប្រើប្រាស់អាវុធគីមី ប្រសិនបើអ្នកមិនលេងតាមក្រឹត្យ ក្រមអន្តរជាតិទេ តម្លៃនឹងតែងតែខ្ពស់ផងដែរ”។

គួរបញ្ជាក់ថា ប្រទេសអង់គ្លេស បានចោទប្រកាន់ បុរសពីរនាក់ ដែលខ្លួននិយាយថា ជាមន្ត្រីមកពីទីភ្នាក់ងារសម្ងាត់ យោធា GRU របស់ប្រទេសរុស្ស៊ី ពីបទធ្វើការវាយប្រហារ លើអតីតអ្នកស៊ើបការណ៍សម្ងាត់រុស្ស៊ី និងកូនស្រីរបស់គាត់ នៅក្នុងប្រទេសអង់គ្លេស កាលពីដើមឆ្នាំនេះ៕
ប្រែសម្រួល៖ប៉ាង កុង

To Top