អន្តរជាតិ

ឯកអគ្គរដ្ឋទូតអាមេរិកចោទចិន ពីបទសម្លុតគម្រាម តាមរយៈការឃោសនា

បរទេស៖ក្រោយមួយសប្ដាហ៍ បន្ទាប់ពីកាសែតផ្លូវការចិនមួយ បានដំណើរការការផ្សាយពាណិជ្ជកម្ម មានប្រវែង៤ទំព័រ នៅក្នុងកាសែតប្រចាំថ្ងៃអាមេរិក លើកឡើងពីផលប្រយោជន៍ទៅវិញទៅមក នៃជំនួញអាមេរិក-ចិន ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅប្រទេសចិន បានចោទប្រកាន់ទីក្រុងប៉េកាំង ពីបទប្រើប្រាស់កាសែតអាមេរិក ដើម្បីពង្រីកការឃោសនា។

លោក Terry Branstad ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅចិន និងជាអតីតអ្នកគ្រប់គ្រងក្រុមហ៊ុន Iowa ដែលជាក្រុមហ៊ុន នាំចេញទំនិញកសិកម្មដ៏ចម្បង មកកាន់ប្រទេសចិន បាននិយាយថា ទីក្រុងប៉េកាំង បានធ្វើឲ្យប៉ះពាល់ដល់កម្មករ កសិករ និងអ្នកជំនួញអាមេរិក។

គួរបញ្ជាក់ថា ស្របពេលមានភាពប្រក្រតីធម្មតា សម្រាប់រដ្ឋាភិបាលបរទេស ក្នុងការប្រើប្រាស់ ការផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីលើកកម្ពស់ជំនួញ ទីក្រុងប៉េកាំងនិងទីក្រុងវ៉ាស៊ីនតោន នាពេលបច្ចុប្បន្ន កំពុងតែជាប់គាំង នៅក្នុងសង្គ្រាមពាណិជ្ជកម្មដ៏ក្តៅគគក់ ដែលឃើញមហាអំណាចសេដ្ឋកិច្ចទាំងពីរនេះ បង្កើនការដាក់ពន្ធគយលើគ្នាទៅវិញទៅមក៕
ប្រែសម្រួល៖ប៉ាង កុង

To Top