អន្តរជាតិ

រដ្ឋមន្ត្រី ការបរទេសកូរ៉េ ខាងជើង អំពាវនាវឲ្យបញ្ចប់ ការមិនទុកចិត្តគ្នា និងលុបចោល ទណ្ឌកម្មកូរ៉េខាងជើង

បរទេស៖រដ្ឋមន្ត្រី ការបរទេសកូរ៉េខាងជើង លោក រី យ៉ុងហូ តាមសេចក្តីរាយការណ៍ បានធ្វើការ អំពាវនាវ ឲ្យបញ្ចប់ការមិនទុកចិត្តគ្នារាប់ទសវត្ស រវាងរដ្ឋាភិបាលរបស់លោក គីម ជុងអ៊ុន និងសហរដ្ឋអាមេរិក នៅក្នុងសេចក្តីថ្លែងការណ៍មួយ មុនមហាសន្និបាតអង្គការ សហប្រជាជាតិ។

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយកាសែត UPI បានឲ្យដឹងថា ទន្ទឹមនឹង ការ អំពាវនាវឲ្យបញ្ចប់ការមិនទុកចិត្តគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសកូរ៉េខាង ជើងរូបនេះ ក៏បានស្នើឲ្យលុបចោលទណ្ឌកម្មសេដ្ឋកិច្ចលើកូរ៉េខាងជើង និងធ្វើការព្រមានអ្នក ប្រឆាំង អាមេរិក ដែលប្រឆាំងចំពោះកិច្ចពិភាក្សារបស់លោក ត្រាំ ជាមួយលោក គីម។

លោក រី យ៉ុងហូ ដែលបានជួបជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo ក្នុងអ្វីដែលលោក Pompeo ពិពណ៌នាថា ជាជំនួបដ៏វិជ្ជមានមួយ នៅមុនការធ្វើដំណើរ គ្រោង ទុករបស់លោក ទៅកាន់ទីក្រុងព្យុងយ៉ាង ក្នុងខែតុលានោះ បាននិយាយថា ខ្សែបន្ទាត់ គោលនយោបាយថ្មី របស់មេដឹកនាំកូរ៉េខាងជើង គឺការកសាងសេដ្ឋកិច្ច៕

ប្រែសម្រួល៖ប៉ាង កុង

 

Facebook Comments

To Top