អន្តរជាតិ

រដ្ឋមន្ត្រីការ បរទេសអ៊ីរ៉ង់ រិះគន់មន្ត្រី របស់លោក ត្រាំ ជុំវិញការបិទ កុងស៊ុលនៅអ៊ីរ៉ាក់

បរទេស៖រដ្ឋមន្ត្រី ការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif នៅថ្ងៃអាទិត្យម្សិលមិញ នេះ បានធ្វើការបដិសេធថា ប្រទេសរបស់លោក មិនត្រូវទទួលសុខត្រូវ ចំពោះការគម្រាម កំហែងកើនឡើង ប្រឆាំងនឹងកុងស៊ុលអាមេរិក នៅក្នុងទីក្រុង Basra ប្រទេសអ៊ីរ៉ាក់នោះទេ។

លោក Zarif បាននិយាយលើកម្មវិធីស៊ីអិនអិន Fareed Zakaria GPS ដូច្នេះថា “ពិតណាស់ យើងមានឥទ្ធិពលលើអ៊ីរ៉ាក់ ប៉ុន្តែនោះមិនមែនមានន័យថា យោងគ្រប់គ្រងមនុស្ស នៅក្នុង ប្រទេស អ៊ីរ៉ាក់ ដូចដែលសហរដ្ឋអាមេរិក មិនគ្រប់គ្រងប្រជាជន ក្នុងប្រទេសនានា ដែលខ្លួន មានចំណងមិត្តភាពល្អជាមួយដូច្នោះដែរ”។

លោកបានបន្ថែមទៀតថា ការព្រមាននាពេលថ្មីៗនេះ ដែលចេញឲ្យរដ្ឋាភិបាលអ៊ីរ៉ង់ ដោយរដ្ឋមន្ត្រី ការបរទេសអាមេរិក លោក Mike Pompeo និងទីប្រឹក្សាសន្តិសុខជាតិ របស់សេតវិមាន លោក John Bolton គឺជារឿងធ្វើឲ្យខូចប្រយោជន៍៕

ប្រែសម្រួល៖ប៉ាង កុង

 

Facebook Comments

To Top