អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់៖ ឥណ្ឌានឹងបន្ត សហប្រតិបត្តិការ សេដ្ឋកិច្ច និងការនាំចូលប្រេង

បរទេស៖រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បាននិយាយថា ប្រទេសឥណ្ឌាប្តេជ្ញាបន្ត សហប្រតិបត្តិការសេដ្ឋកិច្ច និងនាំចូលប្រេងពីប្រទេសអ៊ីរ៉ង់ នេះបើតាមសេចក្តីរាយការណ៍ មួយ ពីកាសែត រ៉យទ័រ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៨។

យោងតាមវីដេអូឃ្លីបពីទីភ្នាក់ងារសារព័ត៌មាន ANI បានឲ្យដឹងថា លោក Zarif បានមានប្រសាសន៍ដូច្នេះថា “មិត្តឥណ្ឌារបស់យើង តែងតែប្តូរផ្ដាច់ ក្នុងបំណងបន្តជាមួយ សហប្រតិបត្តិការសេដ្ឋកិច្ច និងការនាំចូលប្រេង។ ខ្ញុំបានឮសេចក្តីថ្លែងការណ៍ ដូចគ្នានេះ ពីសមភាគីឥណ្ឌារបស់ខ្ញុំ”។

គួរបញ្ជាក់ថា លោក Zarif បានធ្វើសេចក្តីថ្លែងបែបនេះ បន្ទាប់ពីជំនួបមួយ ជាមួយរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោកស្រី Sushma Swaraj ក្នុងទីក្រុងញូយ៉ក នៅក្រៅមហាសន្និបាតអង្គការ សហប្រជាជាតិ បើទោះជាគ្មានពេលផ្តល់ឲ្យ ដើម្បីឲ្យការជួបគ្នានេះ បានកើតមានឡើងក៏ដោយ៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top