ជីវប្រវត្តិឥស្សរជន

ជីវប្រវត្តិសង្ខេប របស់ប្រធានាធិបតី វៀតណាម ត្រាន ដាយហ្វាង ដែលបានទទួលមរណភាព ក្នុងជន្មាយុ៦២ ឆ្នាំ

បរទេស៖ លោក Tran Dai Quang កើតថ្ងៃទី១២ ខែតុលា ឆ្នាំ១៩៥៦ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៨។ លោកគឺជាអ្នកនយោបាយ វៀតណាមដែល បានធ្វើជាប្រធាននៃសាធារណរដ្ឋសង្គម និយមវៀតណាម ចាប់ពីថ្ងៃទី២ ខែ មេសា ឆ្នាំ២០១៦ រហូតដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៨។ លោក TrầnĐại Quang ត្រូវបានជ្រើសតាំង ដោយរដ្ឋសភាវៀតណាម ដោយត្រូវបានតែងតាំង បន្ទាប់ពីលោក Trương Tấn Sang ដែលបានចូលនិវត្តន៍។ លោក TrầnĐại Quang គឺជាមេដឹកនាំកំពូល របស់ប្រទេស ជាមួយអគ្គលេខាបក្សកុម្មុយនីស្ត វៀតណាមលោក ង្វៀនភូ ត្រុ ង ។

បើតាម Wikipediaបានឲ្យដឹងថា លោក Trần Đại Quang ធ្លាប់ធ្វើជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈពីឆ្នាំ២០១១ ដល់ឆ្នាំ ២០១៦។ លោកគឺជាអនុប្រធាននៃគណៈកម្មាធិការ ការពារមេរោគ HIV ឬអេដស៍ ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៤។ លោកជាសមាជិកទី១២នៃបក្សកុម្មុយនិស្តវៀតណាមទី១២ នៃបក្ស Politburo របស់វៀតណាម ហើយដែលគាត់ត្រូវបានជាប់លំដាប់ មេដឹកនាំទីពីរ បន្ទាប់ពីអគ្គលេខាគឺលោក Nguyen Phu Trong ។

លោក TrầnĐại Quang បានចូលរួមជាមួយបក្ស កុម្មុយនិស្តវៀតណាមនៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ ១៩៨០ និងបានក្លាយជាសមាជិក គណបក្សជាផ្លូវការនៅថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ១៩៨១។ នៅឆ្នាំ ១៩៩៧ លោកបានក្លាយជាសមាជិក បក្សកុម្មុយនិស្ត វៀតណាម Politburo និងជាសមាជិកគណៈកម្មាធិការកណ្តាលបក្ស។

នៅសន្និបាតបក្ស លើកទី១២ នៃបក្សកុម្មុយនិស្តវៀតណាមនា ខែមករា ឆ្នាំ២០១៦ លោក Tran Dai Quang ត្រូវបានតែងតាំង ជាប្រធាននៃសាធារណរដ្ឋសង្គមនិយម វៀតណាម និងបានបញ្ជាក់នៅថ្ងៃទី ២ ខែមេសា ឆ្នាំ២០១៦ ដោយរដ្ឋសភាវៀតណាម។ នៅថ្ងៃនោះលោកបានបន្តវេនពីលោក Trương Tấn Sang។ នៅថ្ងៃដដែលនោះលោក បានស្នើតែងតាំងលោក Nguyen Xuan Phuc ជាប្រមុខដឹកនាំថ្មីរបស់រដ្ឋាភិបាល។

នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ ២០១៨ នៅម៉ោង ១០ និង០៥នាទីព្រឹក លោក Trần Quang Quang បានស្លាប់នៅមន្ទីរពេទ្យ១០៨។ ឪពុករបស់លោក បានធ្វើការជាអ្នកចាប់ត្រីនៅក្នុងទន្លេខណៈពេលដែលម្តាយរបស់លោកធ្វើការជាអ្នកលក់ចេក។ លោក Trần Quang Quang មានបងប្អូនចំនួន ០៦នាក់ ក្នុងនោះ បុ្រស ៤នាក់។ ក្រោយមក ឪពុករបស់លោកបានស្លាប់ ហើយម្តាយរបស់លោកបានព្យាយាមចិញ្ចឹមកូន ៗ ។ លោក Trần Quang Quang បានជួយម្តាយរបស់គាត់ក្នុងការធ្វើស្រែ។

ការអប់រំ លោកជាសាស្ត្រាចារ្យ ផ្នែកវិទ្យាសាស្រ្តសន្តិសុខ ជាបណ្ឌិតផ្នែកច្បាប់
លោកមានបរិញ្ញាបត្រសិល្បៈ ទទួលការបណ្តុះបណ្តាលទ្រឹស្តី នយោបាយ: កម្រិតខ្ពស់
មានអនុបណ្ឌិតភាសាចិន ៕ ណៃ តុលា

To Top