អន្តរជាតិ

ការធ្វើទស្សនកិច្ចភ្នំ Paeku របស់មេដឹកនាំកូរ៉េ ធ្វើឲ្យជប៉ុន មានក្តីព្រួយបារម្ភ

បរទេស៖ ដំណើរទស្សនកិច្ច របស់ប្រធានាធិបតី កូរ៉េខាងត្បូង លោក មូន ជេអ៊ីន និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ទៅកាន់ភ្នំ Mount Paektu នៅប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ កំពុងបង្កើតឲ្យមានក្តីព្រួយបារម្ភនៅក្នុងប្រទេសជប៉ុនថា ភាគីទាំងពីរកំពុងតែប្រើមនោសញ្ចេតនា ប្រឆាំងជប៉ុន ដើម្បីសម្រេចគោលដៅរួម។

យោងតាមប្រភពព័ត៌មាន ពីទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា ការរិះគន់ចំពោះដំណើរទស្សនកិច្ចរបស់មេដឹកនាំនៃប្រទេសកូរ៉េទាំងពីរនេះ គឺត្រូវបានធ្វើឡើង ពីបណ្ដាកាសែតអភិរក្សជប៉ុន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ។

កាសែតជប៉ុន Nikkei បានរាយការណ៍ថា ភ្នំ Mount Paektu គឺជានិមិត្តរូបនៃចលនាប្រឆាំងជប៉ុន នៅក្នុងប្រទេសកូរ៉េខាងជើង ហើយគោលបំណងនៃដំណើរទស្សនកិច្ចនោះ គឺដើម្បីពង្រឹង សាមគ្គីភាព តាមរយៈការវាយប្រហារងាយៗ លើបញ្ហាប្រវតិ្តសាស្ត្រជាមួយជប៉ុន៕ ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top