ព័ត៌មានជាតិ

ឃាត់ខ្លួន ជនជាតិឥណ្ឌា ២នាក់ ករណីឆេះឃ្លាំងកៅស៊ូ ​ប្រុងរត់គេច មិនទទួលខុសត្រូវ

ភ្នំពេញ ៖ បុរសជនជាតិឥណ្ឌា២នាក់ ជាអ្នកមើលការខុសត្រូវ​ឃ្លាំង​កែច្នៃកៅស៊ូមួយកន្លែង តែត្រូវ អគ្គិភ័យឆេះអស់ស្ទើទាំងស្រុង ដោយភាពមិនទទួលខុសត្រូវ​​បុរសទាំង២ ប្រុងរត់ដាក់មេព្រូច តែត្រូវ ម្ចាស់ឃ្លាំងប្តឹងសមត្ថកិច្ចឃាត់ខ្លួន  នៅថ្ងៃទី២០ខែកញ្ញា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិប៉ាឡែ ឃុំកិចុង ស្រុក បរកែវ ខេត្តរតនគិរី ។

សមត្ថកិច្ចបានឲ្យដឹងថា ការឃាត់ខ្លួនបុរសជនជាតិឥណ្ឌា២នាក់ខាងលើ ដែលជាអ្នកមើលការខុស ត្រូវឃ្លាំងកៅស៊ូក្រែបដែលបានឆេះ កាលពីថ្ងៃទី១៨ ខែ កញ្ញាកន្លងទៅ ។ ដោយក្រុមហ៊ុនពួកគាត់បាន ជួលឃ្លាំងពីម្ចាស់ឈ្មោះ ហ៊ នឿន ដើម្បីផលិតកៅស៊ូក្រែប ក្រោយហេតុការណ៍កើតឡើងរយៈពេល ២ថ្ងៃ ។ ពួកគាត់ ហាក់មានបំណងចង់រត់គេចខ្លួន មិនទទួលខុសត្រូវ  ។ តែត្រូវម្ចាស់ឃ្លាំងមកប្តឹង សមត្ថកិច្ច ឲ្យឃាត់ខ្លួន ដើម្បីទាក់ទងទៅរកប្រធានពួកគេឲ្យចូលមកដោះស្រាយគ្នាតាមផ្លូវច្បាប់ អោយ បានច្បាស់លាស់ ។  បច្ចុប្បន្នសមត្ថកិច្ចបាននាំខ្លួនបុរសជនជាតិឥណ្ឌាទាំង២រូបខាងលើ មកកាន់ អធិការដ្ឋាននគរបាលស្រុក ដើម្បីសួរនាំនូវបញ្ហាខាងលើនេះ ៕

ដោយ ៖ សុធា

Facebook Comments

To Top