អន្តរជាតិ

លោក​ ដូណាល់​ ត្រាំ​ កោតសរសើរកិច្ចប្រជុំកំពូលអន្ដរកូរ៉េ​ ខណៈកំពុងថ្លឹងថ្លែងជួបលោក​ គីម​ជុងអ៊ុន​ ជាថ្មី

វ៉ាស៊ីនតោនៈ​ នៅពេលដែលលោកប្រធានាធិបតី ដូណាល់​ ត្រាំ​ បានកោតសរសើរដល់ជំនួប កំពូលអន្តរកូរ៉េចុងក្រោយបំផុត​មន្រ្តីជាន់ខ្ពស់របស់​ សហរដ្ឋអាមេរិក​ កំពុងថ្លឹងថ្លែងពីលទ្ធភាពនៃការធ្វើកិច្ចប្រជុំកំពូលអាម៉េរិក​ និងកូរ៉េខាងជើង​ លើកទី២​ ដែលត្រូវបានស្នើសុំដោយមេដឹកនាំ កូរ៉េខាងជើងគីម​ ជុងអ៊ុន។

លោក ដូណាល់​ ត្រាំ​ បានឲ្យដឹងកាលពីថ្ងៃពុធថាមាន “ភាពជឿនលឿនយ៉ាងធំធេង”ទាក់ទងទៅនឹងកូរ៉េខាងជើងរួមទាំងជំហានសម្រាប់ការរំសាយ អាវុធនុយក្លេអ៊ែររបស់ខ្លួនផងដែរដោយយោងទៅលើកិច្ចចរចារយៈពេលពីរថ្ងៃរវាងលោកគីម​ និងប្រធានាធិបតីកូរ៉េខាងត្បូង មូន​ ជេអ៊ីន​ រហូតដល់ថ្ងៃពុធនៅទីក្រុងព្យុងយ៉ាង។

លោក ដូណាល់​ ត្រាំ​ បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅសេតវិមានថា “យើងមានដំណឹងល្អពីកូរ៉េខាងជើង​ និងកូរ៉េខាងត្បូងហើយពួកគេបានជួបគ្នា​ ហើយយើងមានការឆ្លើយតបដ៏អស្ចារ្យមួយចំនួន” ៕

ដោយ​៖ ឈូក​ បូរ៉ា

Facebook Comments

To Top