ព័ត៌មានជាតិ

សាកលវិទ្យាល័យន័រតុន ប្រគល់សញ្ញាបត្រឆ្នាំសិក្សាថ្នាក់ មូលដ្ឋានដល់និស្សិត

ភ្នំពេញ ៖ សាកលវិទ្យាល័យន័រតុន (NU) នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ នេះ បានប្រគល់សញ្ញាបត្រថ្នាក់មូលដ្ឋានឆ្នាំ២០១៦-២០១៧ ដល់និស្សិតដែលមកទទួលសញ្ញាបត្រឆ្នាំមូលដ្ឋានប្រមាណជាង៦០០នាក់ ក្រោមវត្តមាន លោក សួន សុខកឿន ប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន NU , លោកបណ្ឌិត គី វិសុទ្ធសម្បត្តិ អនុប្រធានផ្នែកវិស្វកម្មសំណងស៊ីវិល និងលោកបណ្ឌិត អ៊ុង វ៉ាន់ធឿន សាកលវិទ្យាធិការ។

និស្សិត ម៉ា សេងលាង សិក្សាសាកលវិទ្យាល័យន័រតុន បាននិយាយថា សញ្ញាបត្រថ្នាក់មូលដ្ឋាន មានសារៈសំខាន់សម្រាប់សិស្សនិស្សិត ដោយសារតែជាគ្រឹះមួយសម្រាប់ ឆ្នាំសិក្សាថ្នាក់មូលដ្ឋាន។

កញ្ញា ម៉ា សេងលាង បន្ដថា “ខ្ញុំរៀនផ្នែកទេសចរណ៍ ដោយសារតែប្រទេសជាតិ មានការរីកចម្រើនខាងផ្នែកទេសចរណ៍ ដូច្នេះមានសារៈសំខាន់ដូចយុវវ័យ ដូចពួកខ្ញុំដែលមានទំនាក់ទំនងជាមួយនឹងបរទេស”។

ចំណែក និស្សិត ខាន កក្ដដា រៀននៅសាកលវិទ្យាល័យន័រតុន បានឲ្យដឹងដែរថា ការរៀនថ្នាក់មូលដ្ឋានបានផ្ដល់សារៈប្រយោជន៍ជាច្រើនទាំងភាសាបរទេស និងកុំព្យូទ័រជាដើម។

ខាន កក្កដា បន្ថែមថា ចំពោះការងារសង្គមវិញ បានជួយសង្គមច្រើនដោយសារតែបានរៀនថ្នាក់មូលដ្ឋាន ។ ការរៀននៅសាកលវិទ្យាល័យន័រតុន មានចំណេះវិជ្ជាច្រើន ដោយសារតែគ្រូបង្រៀនមានបទពិសោធន៍ខ្ពស់។

ជាពិសេស សញ្ញាបត្រថ្នាក់មូលដ្ឋាន អាចយកទៅធ្វើការងារបានច្រើន ពិសេសប្រឡង ក្នុងក្របខណ្ឌរដ្ឋផងដែរ៕ ដោយ អេង ប៊ូឆេង

Facebook Comments

To Top