ព័ត៌មានជាតិ

ថ្លៃភាគហ៊ុន កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ កើនឡើងដល់ ចំណុចខ្ពស់បំផុត

ភ្នំពេញ៖ យោងតាមទិន្នន័យ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (ផ.ម.ក) នាថ្ងៃទី ១៨ ខែកញ្ញា ភាគហ៊ុន កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ (PAS) បានកើនឡើងដល់ ដែនកំណត់ថ្លៃខ្ពស់បំផុត ប្រចាំថ្ងៃ (upper price limit) គឺ ៦.៦៨០រៀល ក្នុងមួយភាគហ៊ុន ដែលនេះជាថ្លៃខ្ពស់បំផុត គិតចាប់ពីពេល ដែល ក្រុមហ៊ុននេះ បានចុះបញ្ជីជួញដូរនៅ ផ.ម.ក. កាលពីឆ្នាំ២០១៧។

ស្របពេលជាមួយគ្នានេះ ភាគហ៊ុនកំពង់ផែស្វយ័តភ្នំពេញ (PPAP) និង ភាគហ៊ុនហ្គ្រេន ធ្វីន អ៊ីនធើណេសិនណល (ខេមបូឌា) ភីអិលស៊ី (GTI) ក៏កើនឡើងថ្លៃដែរពោលគឺបិទនៅថ្លៃ ៦.៤០០រៀល និង ៣.១០០រៀលក្នុងមួយភាគហ៊ុន រៀងគ្នា។ ចំពោះភាគហ៊ុនពីរទៀត គឺ ភាគហ៊ុន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) និងភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) ជួញ ដូរចុងក្រោយ នៅថ្លៃដដែល ដូចថ្លៃបិទកាលពីម្សិលមិញ គឺ ៣.២៥០រៀល និង ២.៨០០រៀលក្នុង មួយភាគហ៊ុន រៀងគ្នា។ ចំណែកឯសន្ទស្សន៍ ផ.ម.ក. កើនឡើងប្រមាណជា ៤,៨០% ដល់ ៣៥៦,៧០ ពិន្ទុ ឯណោះ៕

ដោយ ៖ ដើមអម្ពិល

Facebook Comments

To Top