អន្តរជាតិ

សីតុណ្ហភាព ភពផែនដី ធ្លាប់កើនឡើង ខ្ពស់បំផុត កាលពី ១៤០០ ឆ្នាំមុន

ទីក្រុងញ៉ូយ៉ក៖ ក្រុមអ្នកស្រាវជ្រាវ ជនជាតិអាមេរិក បាននិយាយថា សីតុណ្ហភពរបស់ផែនដី បានកើនឡើង កាន់តែខ្ពស់បំផុត កាលពី ១៤០០ ឆ្នាំមុន។

ក្រុមអ្នកវិទ្យាសាស្រ្ត នៅវិទ្យាស្ថាន ផែនដី នៃមហាវិទ្យាល័យ Columbia បាននិយាយថា ការសិក្សាស្រាវជ្រាវថ្មី អំពីសីតុណ្ហភាពគ្រប់តំបន់ របស់ទ្វីបទាំង៧ បានបង្ហាញថា សីតុណ្ហភាព បានកើនឡើងបន្តិចម្តងៗ ចាប់តាំងពីមានជីវិតមនុស្ស រស់នៅលើភពផែនដីនេះ ដោយសីតុណ្ហភាពនេះ បានកើនឡើង ដល់ចំនុចខ្ពស់បំផុត នៃប្រវត្តិសាស្រ្ត កាលពីជាង ១០០០ឆ្នាំមុន ។

ក្រុមអ្នកវិទ្យាសាស្រ្ត បានឲ្យដឹងទៀតថា​ ការធ្វើការសិក្សា អំពីប្រវតិ្តសីតុណ្ហភាព នៃទី្វបទាំង ៧ របស់ភពផែនដី ត្រូវបានពឹងផ្អែក ទៅលើការពិនិត្យយ៉ាង ដិតដល់ អំពីទិន្នន័យ អាកាសធាតុ ដែលមានរួមទាំង ការពិនិត្យអំពីកាតិបទឹកកក បឹង មហាសមុទ្រព្រមទាំងរូបធាតុ​ មួយចំនួនទៀត របស់ភពផែនដី។

ក្រុមអ្នកស្រាវជ្រាវបាននិយាយថា ជាក់ស្តែង នៅក្នុងឆ្នាំ២០០៣ នៅលើទ្វីបអឺរ៉ុប មានរលកកំដៅ យ៉ាងធ្ងន់ធ្ងរព្រមទាំង មានគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ ដែលបានសម្លាប់មនុស្ស អស់ជាង ៧០ ០០០នាក់៕ ដោយ៖ ហង់ ច័ន្ទសុបញ្ញា

Facebook Comments

To Top