អន្តរជាតិ

នាយករដ្ឋមន្ត្រី កូរ៉េខាងជើង ត្រួតពិនិត្យមើលកន្លែង ក្នុងទីក្រុងព្យុងយ៉ាង នៅមុនជំនួបកំពូល

បរទេស ៖ នាយករដ្ឋមន្ត្រី កូរ៉េខាងជើង លោក Pak Pong Ju តាមសេចក្តី រាយការណ៍ បានធ្វើ ការត្រួតពិនិត្យ ដោយផ្ទាល់ នូវស្ថាប័នចម្បងនានា ជុំវិញទីក្រុងព្យុងយ៉ាង នៅមុនជំនួបកំពូល លើកទី៣ រវាងលោក គីម ជុងអ៊ុន និងលោកប្រធានាធិបតី កូរ៉េខាងត្បូង មូន ជេអ៊ីន។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ របស់កូរ៉េខាងជើង បានរាយការណ៍ថា លោក Pak Pong Ju បានធ្វើទស្សនកិច្ចពិនិត្យការ តាំងពិព័រណ៍បដិវត្តន៍ចំនួន៣កន្លែង សារមន្ទីរមួយកន្លែង និង ឧទ្យាន Central Botanical Garden ហើយលោកបានណែនាំឲ្យគ្រឹះស្ថានទាំងនោះ ឲ្យធ្វើការ រៀប ចំសម្រាប់ការកសាងឡើងវិញដ៏ទំនើប បន្ទាប់មកក៏បានធ្វើទស្សនកិច្ច រោងចក្រ អនាម័យឱសថនិងធ្មេញ។

លោក Pak បានជំរុញលើកទឹកចិត្តអ្នកវិទ្យាសាស្ត្រ វិស្វករ និងកម្មករ នៅក្នុងតំបន់ទាំងនោះ ហើយបន្ទាប់មកលោកបានស្នើឲ្យមានការកសាងជាថ្មី សម្រាប់ផលិតកម្មនាពេលអនាគត នេះបើយោង តាមកាសែត KCNA៕

ប្រែសម្រួល៖ប៉ាង កុង

 

Facebook Comments

To Top