ព័ត៌មានជាតិ

សម្តេចពិជ័យសេនា ទៀ បាញ់ រំលឹកអំពីសាលារៀន កាលពី៣០ឆ្នាំមុន ដែលជាមន្ទីរសន្តិសុខ ធ្វើឲ្យពលរដ្ឋគ្មានឱកាសរៀនសូត្រ

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ តាមរយៈបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុក នាព្រឹកថ្ងៃទ១៨ ខែកញ្ញានេះ បានរំលឹកអំពីការធ្លាក់ចុះ នៃវិស័យអប់រំដែលស្ទើរនិងស្មើសូន្យ ខណៈដែល៣០ឆ្នាំមុន ត្រូវបានយកធ្វើមន្ទីរសន្តិសុខ ប៉ុន្តែបច្ចុប្បន្ននេះ គឺជាកន្លែងក្រេបចំណេះដឹង ចំណេះធ្វើ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់ថា “កាលពីជាង ៣០ឆ្នាំមុន សាលារៀនត្រូវបាន គេយកធ្វើជាមន្ទីរសន្តិសុខ សម្រាប់ឃុំខ្លួន និងធ្វើទារុណកម្ម។ កុមារ និងយុវជនរបស់យើង នាសម័យនោះ គ្មានឱកាសទទួលបាន ការអប់រំនោះឡើយ”។

សម្តេចបានបញ្ជាក់បន្ថែមថា “តែឥឡូវ សាលារាប់ម៉ឺនខ្នង ត្រូវបានជួសជុលនិងកសាងឡើង ផ្តល់លទ្ធភាពដល់ចៅៗ និងក្មួយៗរបស់យើង រាប់សែនលាននាក់ ក្រេបយកចំណេះដឹង និងចំណេះធ្វើ ដែលជាកក្តាចាំបាច់ សម្រាប់កសាងជីវភាព រស់នៅរបស់ពួកគេ នាពេលអនាគត”៕

ដោយ៖ ស៊ាន កុសល

Facebook Comments

To Top