អន្តរជាតិ

លោក ពូទីន ពិភាក្សាបញ្ហាខេត្ត Idlib ប្រទេសស៊ីរី ជាមួយក្រុមប្រឹក្សា សន្តិសុខរុស្ស៊ី

បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន តាមសេចក្តីរាយការណ៍ បានពិភាក្សាអំពីស្ថានភាពក្នុងខេត្ត Idlib ប្រទេសស៊ីរី ដែលពួកឧទ្ទាមកាន់កាប់ ជាមួយសមាជិកនៃ ក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី នៅថ្ងៃសុក្រនេះ។

មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា លោក ពូទីន បាននិយាយប្រាប់ ក្រុមប្រឹក្សាសន្តិសុខថា លោកមានក្តីព្រួយបារម្ភ ចំពោះសកម្មភាពរបស់ពួកសកម្មប្រយុទ្ធ ក្នុងតំបន់ឈរជើងដ៏ចម្បង ដែលពួកឧទ្ទាមកាន់កាប់ចុងក្រោយ នៅក្នុងប្រទេសស៊ីរី។

យោងតាមកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា ជុំវិញវិបត្តិនៅខេត្ត Idlib ប្រទេសស៊ីរីនេះ លោក ពូទីន ក៏នឹងមានកិច្ចពិភាក្សាគ្នាមួយ ជាមួយប្រធានាធិបតីតួកគី នៅថ្ងៃចន្ទសប្ដាហ៍ក្រោយនេះ ៕

ដោយ៖ ប៉ាង កុង

Facebook Comments

To Top