សុខភាព

វីតាមីនសេ អាចការពារគ្រុន ផ្តាសាយ

យើងទទួលទាន​ វីតាមីនសេ ​ភ្លាមៗ នៅពេលដែលយើង មានអាការកណ្តាស់ ដើម្បីបញ្ជៀស ជំងឺគ្រុនផ្តាសាយ ឬហៀរសំបោរ។ ការស្រាវជ្រាវ របស់ប្រទេស អូស្រា្តលីរកឃើញថា វាគឺជាការខាត ពេលវេលា ទៅវិញទេ។

យោងទៅតាម ការស្រាវជ្រាវ បានឲ្យដឹងថា ការទទួលទានវីតាមីនសេ ជាប្រចាំមិនបានជួយការពារ ឬព្យាបាលជំងឺផ្តាសាយ ដូចដែលអ្នកបានគិតនោះទេ ទោះបីជាធ្លាប់បាន ពិសោធន៏ឲ្យឃើញថា វាជួយជំរុញកំរិតថាមពល ក៏ដោយ ។

ដោយឡែក អ្នកអាចជៀសផុត ពីជំងឺផ្តាសាយបាន ដោយការទទួលទឹក ឲ្យបានច្រើន និងទទួលទានខ្ទឹម ដែលជួយទប់ទល់ នឹងមេរោគ នៃជំងឺផ្តាសាយបាន៕ហង់ ច័ន្ទសុបញ្ញា

Facebook Comments

To Top