ព័ត៌មានជាតិ

សមាគមសហព័ន្ធ ទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា គាំទ្រការដឹកនាំ របស់ក្រសួងទេសចរណ៍ និងប្តេជ្ញា លើកកម្ពស់ វិស័យនេះ ឱ្យកាន់តែប្រសើរឡើង

ភ្នំពេញ៖ បន្ទាប់ពីសមាសភាព រាជរដ្ឋាភិបាល អាណត្តិទី៦ ត្រូវបានប្រកាស កាលពីពេលថ្មីៗនេះ សមាគមសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា ព្រមទាំងសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា ដែលមានលោកបណ្ឌិត ឡី សុភាព ជាប្រធាន បានប្រកាស គោលជំហរគាំទ្រយ៉ាងមុតមាំ ចំពោះការដឹកនាំ របស់ក្រសួងទេសចរណ៍ ដែលមានលោកបណ្ឌិត ថោង ខុន ជារដ្ឋមន្ត្រីដ៏សកម្ម ព្រមទាំងប្ដេជ្ញាចូលរួមលើកកម្ពស់ វិស័យទេសចរណ៍នៅកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើង ថែមទៀត ។

គួរបញ្ជាក់ថា សមាគមសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា ព្រមទាំងសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា គឺជាដៃគូឯកជនដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពង្រីកការផ្សព្វផ្សាយ ការបណ្ដុះបណ្ដាលចំណេះដឹងពាក់ព័ន្ធនឹងវិស័យទេសចរណ៍។

ក្នុងនាមប្រធានសមាគមសហព័ន្ធទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា និងជានាយកសាលាទេសចរណ៍ និងបដិសណ្ឋារកិច្ចកម្ពុជា លោកបណ្ឌិត ឡី សុភាព បានបញ្ជាក់ពីការប្ដេជ្ញាយ៉ាងមុតមាំរួមចំណែកជាមួយរាជរដ្ឋាភិបាល អាណត្តិថ្មី ពិសេសក្រសួងទេសចរណ៍ ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាចូលរួមក្នុងការបញ្ជ្រាប ចំណេះដឹងនានា ក្នុងវិស័យទេសចរណ៍ ឱ្យកាន់តែមានភាពល្អប្រសើរឡើង៕

ដោយ៖ ម៉ៅ ដារាត់

Facebook Comments

To Top