អន្តរជាតិ

អាមេរិកដាក់ ទណ្ឌកម្មមេដឹកនាំ កងជីវពលលីប៊ី ជុំវិញការាយប្រហារ ទីតាំងប្រេង

បរទេស៖ក្រសួងរតនាគារអាមេរិក បានផ្តោតគោល ដៅដាក់ទណ្ឌកម្ម លើមេដឹកនាំកង ជីវពលលីប៊ី សម្រាប់ការដឹកនាំ វាយប្រហារទៅលើទីតាំង ប្រេងនៅក្នុងប្រទេសលីប៊ី នេះបើ យោងតាមការប្រាប់ឲ្យដឹង ក្នុងសេចក្តីថ្លែងការណ៍មួយ របស់ក្រសួងរតនាគារ នៅថ្ងៃពុធ សប្ដាហ៍នេះ។

យោងតាមសេចក្តី រាយការណ៍ ពីកាសែត រ៉យទ័រ ចុះផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ក្រសួងរតនាគារអាមេរិក បាននិយាយថា លោក Ibrahim Jathran  បានបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងប្រទេសលីប៊ី តាមរយៈត្រួតត្រាកងកម្លាំង ដែលវាយប្រហារទីតាំងប្រេងលីប៊ី ក្នុងតំបន់ Oil Cescent ដែលជាគោលដៅរកប្រាក់ចំណេញ សម្រាប់កងជីវពលនិងឧក្រិដ្ឋជន។

ក្រសួងបានបន្តថា កងកម្លាំងដែលដឹកនាំដោយលោក បានធ្វើការវាយប្រហារនិង ដណ្ដើមគ្រប់ គ្រងកំពង់ផែប្រេងលីប៊ី Ras Lanuf  និង Al Sidra នៅក្នុងខែមិថុនា ដែលជាទីផ្តល់ប្រាក់ ចំណូល ឲ្យលីប៊ីជាង១៤ពាន់លានដុល្លារ និងគាំទ្រកិច្ចប្រឹងប្រែងលើកកម្ពស់ វឌ្ឍនភាព នយោបាយ និងស្ថិរភាព៕

ប្រែសម្រួល៖ប៉ាង កុង

 

Facebook Comments

To Top