អន្តរជាតិ

សមាជិកសភា អាមេរិក គាំទ្រទណ្ឌកម្មជុំវិញ ការបង្ក្រាបពូកមូស្លីម របស់ចិន

បរទេស ៖ ថ្នាក់ដឹកនាំគណៈកម្មាធិការ សភាអាមេរិក ស្តីពីប្រទេសចិន តាមសេចក្តីរាយការណ៍ បានជំរុញរដ្ឋបាល របស់លោកប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ ឲ្យពង្រីកទណ្ឌកម្ម លើ មន្ត្រី ចិន ជុំវិញការប្រព្រឹត្ត របស់ពួកគេ ទៅលើជនជាតិ ភាគតិចមូស្លីម នៅក្នុងតំបន់ Xinjiang ។

ក្នុងសារលិខិតមួយនៅថ្ងៃពុធ សមាជិកព្រឹទ្ធសភា លោក Marco Rubio ប្រធានគណៈ កម្មាធិការ ប្រតិបត្តិសភាស្តីពីប្រទេសចិន Chris Smith សមាជិកសភា លោក Chris Smith ដែលជាសហប្រធាន បានស្នើក្រសួងពាណិជ្ជកម្ម ឲ្យពង្រីកបញ្ជីឈ្មោះនៃអង្គភាពចិន ដែលត្រូវបានរារាំងមិនឲ្យទិញសម្ភារៈ ដែលអាចនឹងយកទៅប្រើ សម្រាប់ការឈ្លបយក ការណ៍។

គួរបញ្ជាក់ថា ក្រសួងការបរទេស សហរដ្ឋអាមេរិក តាមសេចក្តីរាយការណ៍ បានបង្ហាញនូវក្តី ព្រួយ បារម្ភជាខ្លាំង កាលពីថ្ងៃអង្គារ ជុំវិញការបង្ក្រាបកាន់តែអាក្រក់ របស់ប្រទេសចិន ទៅលើ ជន ជាតិភាគតិចមូស្លីម ក្នុងតំបន់ Xinjiang ស្របពេលដែលរដ្ឋបាលរបស់លោក ត្រាំ ពិចារណាទណ្ឌកម្ម ប្រឆាំងមន្ត្រីជាន់ខ្ពស់ចិន និងក្រុមហ៊ុនដែលជាប់ពាក់ព័ន្ធ ទៅនឹងការចោទ ប្រកាន់ ពីបទរំលោភសិទ្ធិមនុស្ស៕

ប្រែសម្រួល៖ប៉ាង កុង

Facebook Comments

To Top