សុខភាព

ជៀសវាងមានជំងឺ​ នៅក្នុងរដូវភ្លៀងធ្លាក់

លាងដៃរបស់អ្នក៖ អ្នកអាចមានជំងឺ ដោយសារតែការចំលងមេរោគ ឬបាក់តេរី ពីមនុស្សម្នាក់ ទៅកាន់មនុស្សម្នាក់ និងពីកន្លែងមួយ ទៅកាន់កន្លែងមួយទៀត។ ដូច្នេះ ចូរអ្នកជៀសវា ពីការចម្លងមេរោគអស់ទាំងនេះ ដោយការសម្អាតដៃ របស់អ្នកជាប្រចាំ ជាពិសេសបន្ទាប់ពី ក្រោយពេលបើកបររួច។

កុំប៉ះមុខរបស់អ្នក៖ ទោះបីជាដៃរបស់អ្នក ស្អាតក៏ដោយ មេរោគមួយចំនួន ក៏អាចទំនៅលើដៃ របស់អ្នកបានដែរ។ ក៏ប៉ុន្តែ ពពួកបារ៉ាសិត ប្រភេទពុំមានផលប៉ះពាល់ ដល់សុខភាពនោះទេ ប្រសិនបើអ្នកប៉ះ ខ្លួនប្រាណរបស់អ្នក។ ផ្ទុយទៅវិញ កន្លែងដែលវាចំលង មេរោគលឿនជាងគេ និងអាចនាំឲ្យមានការ ប៉ះពាល់គឺ ផ្ទៃមុខរបស់អ្នក ដែលមានរួមទាំង ភ្នែក មាត់ និងច្រមុះ។ អ្នកគួរតែកុំធ្វើការអង្អែលផ្ទៃមុខ ញឹកញាប់ខ្លាំងពេក។

នៅឲ្យឆ្ងាយពីអ្នកជំងឺ៖ មេរោគ និងការចំលងមេរោគអាចរស់នៅ បានគ្រប់ទៅកន្លែងទាំងអស់ ក៏ប៉ុន្តែកន្លែងវាមានឪកាស ក្នុងការបង្ហាញខ្លួនច្រើន ជាងគេនោះ គឺនៅកន្លែង ដែលមានអ្នកជំងឺ។ ប្រសិនបើអ្នកដឹងថា មានអ្នកជំងឺផ្តាសាយនៅជិតខ្លួន ចូរអ្នកព្យាយាម នៅឲ្យឆ្ងាយ ដើម្បីកុំឲ្យមេរោគ មានការរីករាលដាលខ្លាំង ជាងនេះ។

កុំទទួលទាន អាហារជាក្រុម៖ នៅក្នុងរដូវផ្តាសាយ ចូលអ្នកជៀសវាង ទទួលទានអាហាររួម ឬអាហារជាក្រុម ដែលវាអាចចំលងមេរោគ បានយ៉ាងលឿនបំផុត ជាពិសេស នៅពេលដែល មានអ្នកមានជំងឺ ផ្តាសាយចូលរួមជាមួយ ពីព្រោះនៅពេលដែល ពួកគេធ្វើការកណ្តាស់ ពួកគេតែងតែយកសដៃទៅខ្ទប់ ហើយមេរោគទាំងនោះ ក៏ឆ្លងតាមរយៈដៃ និងការប៉ះពាល់ខ្លួនប្រាណ របស់ពួកគេ។

គេងឲ្យបានគ្រប់គ្រាន់៖ ទោះបីជាអ្នកមិនមានជំងឺក៏ដោយ ក៏អ្នកគួរតែគេងឲ្យបាន គ្រប់គ្រាន់ដែល ដើម្បីជួយឲ្យរាងកាយ របស់អ្នកមាំមួន និងអាចទប់ទល់ ជាមួយមេរោគផ្សេងៗ ពិសេសមេរោគផ្តាសាយ។​

កុំពិសារគ្រឿងស្រវឹង៖ ការទទួលទានគ្រឿងស្រវឹង ធ្វើឲ្យប្រព័ន្ធការពាររាងកាយ មានសភាពចុះខ្សោយ ដូច្នេះវាងាយនឹងធ្វើ ឲ្យអ្នកមានជំងឺ។

ទទួលទានទឹកឲ្យបានច្រើន៖ នៅពេលដែល រាងកាយរបស់អ្នក ធ្វើការប្រឆាំងនឹងជំងឺ ប្រព័ន្ធការពាររាងកាយ របស់អ្នក ត្រូវធ្វើការជ្រុលម៉ោង ដែលជាហេតុធ្វើឲ្យ អ្នកបាត់បង់ជាតិទឹក។ ដូច្នេះ អ្នកគួរទទួលទានទឹក ឲ្យបានច្រើនជាប្រចាំ៕

ដោយ៖ ហង់ ច័ន្ទសុបញ្ញា

Facebook Comments

To Top