អន្តរជាតិ

អាម៉េរិកដកមន្រ្តីទូតខ្លួនចេញពីប្រទេសចំនួន៣ ដែលបោះបង់កោះតៃវ៉ាន់ ចោល ហើយទៅអោបចិន

បរទេស៖ នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃទី៧ ខែកញ្ញា ក្រសួងការបរទេសអាម៉េរិក បាននិយាយថាខ្លួន បានស្នើសុំដកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំ  សាធារណរដ្ឋដូមីនីក លោកស្រី Robin Bernstein ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅប្រទេស អែលសាល់វ៉ាឌ័រ លោកស្រី Jean Manes និងរដ្ឋមន្រ្តីការបរទេសអាមេរិកនៅប្រទេសប៉ាណាម៉ាលោកស្រី Roxanne Cabral ។ ការពិតដែលថាប្រទេសទាំងនេះលែងទទួលស្គាល់កោះតៃវ៉ាន់ទៀតហើយ។

យោងតាមសារព័ត៌មាន Biendong.Net ចេញផ្សាយនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា ក្រសួងការបរទេសអាម៉េរិក នឹងជួបជាមួយមេដឹកនាំរដ្ឋាភិបាលសហរដ្ឋអាមេរិក ដើម្បីពិភាក្សាពីវិធានការដែលសហរដ្ឋអាមេរិកអាចប្រើដើម្បីគាំទ្រស្ថាប័ន និងសេដ្ឋកិច្ចឯករាជ្យ, អ្នកឯករាជ្យ និងប្រជាធិបតេយ្យនៅអាមេរិកកណ្តាល និងនៅតំបន់សមុទ្រការ៉ាប៊ីន។

រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនធ្លាប់បានសម្តែងការព្រួយបារម្ភថា បណ្តាប្រទេសកាន់តែច្រើនឡើង ៗ កំពុងកាត់ផ្តាច់ទំនាក់ទំនងការទូតជាមួយកោះតៃវ៉ាន់ ដើម្បីបង្កើតទំនាក់ទំនងការទូតជាមួយចិន។

ជាក់ស្តែង កាលពីខែមុន ប្រទេស អែលសាល់វ៉ាឌ័រ បានសំរេចចិត្តបោះបង់ចោលកោះតៃវ៉ាន់ ដើម្បីធ្វើតាមប្រទេសចិន បន្ទាប់មក មានសាធារណរដ្ឋដូមីនិក និងប្រទេស ប៉ាណាម៉ា បានធ្វើដូចគ្នានេះ កាលពីខែឧសភា ឆ្នាំ២០១៨ និងខែមិថុនា និងកក្កដា។

បច្ចុប្បន្ននេះ កោះតៃវ៉ាន់មានទំនាក់ទំនងផ្លូវការជាមួយប្រទេសចំនួន ១៧ ដែលភាគច្រើនជាប្រទេសតូច និងស្ថិតនៅក្រោមការអភិវឌ្ឍន៍នៅបស្ចិម និងប៉ាស៊ីហ្វិក រួមមានប្រទេសបេលី និងនីរុ។ ដូចប្រទេសដទៃទៀតដែរ សហរដ្ឋអាមេរិកមិនមានទំនាក់ទំនងការទូតជាផ្លូវការជាមួយកោះតៃវ៉ាន់នោះទេ ប៉ុន្តែអាម៉េរិក ក៏ជាអ្នកផ្គត់ផ្គង់អាវុធដ៏សំខាន់ និងជាអ្នកគាំទ្រដ៏រឹងមាំរបស់កោះតៃវ៉ាន់ផងដែរ។

កាលពីសប្តាហ៍មុន សេតវិមានបានព្រមានប្រទេសចិនថា កំពុងប្រើប្រាស់សេដ្ឋកិច្ចដើម្បីទាក់ទាញប្រទេសដទៃទៀត ហើយនេះគ្រាន់តែជាការបន្ថែម “ភាពពឹងផ្អែក និងឥទ្ធិពលសេដ្ឋកិច្ច ដែលមិនមែនជាដៃគូឡើយ” ។

ថ្មីៗនេះសមាជិកព្រឹទ្ធសភាអាមេរិកបានស្នើឲ្យមានសេចក្តីព្រាងច្បាប់ ដើម្បីអនុញ្ញាតឱ្យក្រសួងការបរទេសទម្លាក់កំហិតទំនាក់ទំនងការទូតក៏ដូចជាពន្យារ ឬកាត់បន្ថយជំនួយបរទេស រួមទាំងការផ្តល់ហិរញ្ញប្បទានខាងយោធាផងដែរ ដោយសារតែប្រទេសទាំងនោះ បានចាកចោលកោះតៃវ៉ាន់ដើម្បីធ្វើតាមប្រទេសចិន៕ប្រែសម្រួលៈ ណៃ តុលា

Facebook Comments

To Top