អន្តរជាតិ

លោក  ម៉ាឌូរ៉ូ ធ្វើដំណើរទៅចិន ស្វែងរកជំនួយថ្មីៗ

បរទេស៖ ប្រធានាធិបតី នៃប្រទេសវេណេហ្ស៊ូអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ តាមសេចក្តីរាយការណ៍ ធ្វើដំណើរទៅប្រទេសចិន ដើម្បីពិភាក្សាកិច្ចព្រមព្រៀង សេដ្ឋកិច្ច ស្របពេលដែលប្រទេសរង វិបត្តិនេះ ស្វះស្វែងព្យាយាម បញ្ចុះបញ្ចូលប្រទេសហិរញ្ញវត្ថុដ៏សំខាន់របស់ខ្លួន ឲ្យផ្តល់ប្រាក់កម្ចីថ្មី។

យោងតាមប្រភពព័ត៌មាន ពីកាសែត រ៉យទ័រ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ មេដឹកនាំឆ្វេង និយមនេះ បាននិយាយដោយមិន បានផ្តល់សេចក្តីលម្អិតបន្ថែមថា “ខ្ញុំនឹងធ្វើដំណើរទៅ ជាមួយនឹងក្តីរំពឹង ទុកដ៏ធំ ហើយយើងនឹងបានជួបគ្នា ជាថ្មីម្តងទៀត ក្នុងរយៈពេល ពីរបីថ្ងៃខាងមុខ ជាមួយនឹងការសម្រេចបានដ៏ធំ”។

ពាក់ព័ន្ធជាមួយរឿងនេះ ក្រសួងព័ត៌មាននៃប្រទេសវេណេហ្ស៊ូអេឡា មិនបានធ្វើការឆ្លើយតបនឹងសំណើសុំការ អត្ថាធិប្បាយទេ ហើយនៅពេលភ្លាមៗនេះ ក៏នៅមិនអាចទទួលបានការអត្ថាធិប្បាយ ពីរដ្ឋាភិបាលចិនផងដែរ៕

Facebook Comments

To Top