អន្តរជាតិ

យន្តហោះ ចម្បាំងណាតូអឺរ៉ុប បង្ហាញការសមស្ទាក់ ដំណើរយន្តហោះរុស្ស៊ី

បរទេស៖ យន្តហោះចម្បាំង អង់គ្លេស បារាំងនិងអាល្លឺម៉ង់ តាមសេចក្តីរាយការណ៍ បានហាត់សម ស្ទាក់ការហោះហើរ នៅអឺរ៉ុបភាគខាងលិច នាថ្ងៃពុធសប្ដាហ៍នេះ ដែលជាផ្នែកនៃសមយុទ្ធណាតូ ដើម្បីរារាំងយន្តហោះរុស្ស៊ី មិនឲ្យចូលក្នុងដែន អាកាសសម្ពន្ធមិត្ត និងដើម្បីបង្ហាញ ពីកិច្ចខិតខំប្រឹងប្រែងរបស់ អឺរ៉ុប ក្នុងការដាក់បញ្ចូលកម្លាំងការពារដែនអាកាសរួមគ្នា។

ពីឡុតយន្តហោះចម្បាំង ដែលផ្ទុកមីស៊ីលវាយប្រហារ ពីអាកាសទៅអាកាស មកពីប្រទេសណាតូចំនួន១០ បានផ្លាស់ប្តូរវេនគ្នា ហាត់សមស្ទាក់ ដំណើរយន្តហោះដឹកជញ្ជូនកងកម្លាំង ទ័ពអាកាសប៊ែលហ្ស៊ិក ដែលឆ្ពោះទៅប្រទេសអេស្ប៉ាញ។

គួរបញ្ជាក់ថា យន្តហោះណាតូប្រមាណ៦០គ្រឿង ដែលជាចម្បងគឺមកពីសម្ពន្ធមិត្តអឺរ៉ុប កំពុងស្ថិតនៅក្នុង ការប្រុងប្រយ័ត្នខ្ពស់ ដើម្បីការពារដែនអាកាសសម្ពន្ធមិត្ត ស្របពេលអង្គការណាតូ ដោះស្រាយ ជាមួយការកើនឡើងជាខ្លាំង ក្នុងសកម្មភាពលើអាកាសរុស្ស៊ី នៅតាមព្រំដែន ចាប់តាំងពីទីក្រុងមូស្គូបានដាក់តំបន់ក្រៃមា ឲ្យចូលជាឧបសម្ព័ន្ធរបស់ខ្លួន នៅក្នុងឆ្នាំ២០១៤មក និងមានកំណត់ត្រាស្ទាក់ ដំណើរយន្តហោះ នៅសមុទ្របាល់ទិក ចំនួន៨៧០លើក ក្នុងឆ្នាំ២០១៦៕ប៉ាង កុង

Facebook Comments

To Top