ព័ត៌មានជាតិ

BMW Motorcycle Club Cambodia មិនត្រឹមតែជិះដើម្បីកំសាន្តនោះទេ ប៉ុន្តែក៏បានរួមចំណែក ក្នុងការបង្ហាញអត្តសញ្ញាណជាតិ និងផ្សព្វផ្សាយអំពី តំបន់ទេសចរណ៍ផងដែរ

ភ្នំពេញ៖ ការជិះម៉ូតូធំតាមពិត ទៅមិនត្រឹមតែដើម្បី ភាពសប្បាយរីករាយនោះទេ ប៉ុន្តែការជិះម៉ូតូធំជាក្រុមនេះ ក៏បានចូលរួមចំណែក ក្នុងការជួយបង្ហាញ អត្តសញ្ញាណជាតិ និងជួយផ្សព្វផ្សាយ អំពីតំបន់ទេសចរណ៍នានា របស់ជាតិផងដែរ។

លោក ឈួន សុធាវិទ្ធ កើតចេញពីគ្រួសារ មន្រ្តីរាជការធម្មតាម្នាក់ បានតាំងចិត្តតាំងពីកុមារភាព ថាថ្ងៃណាមួយនិងទិញម៉ូតូធំ ដើម្បីជិះសម្រេចបំណងខ្លួន ទីបំផុតក្តីប្រាថ្នានេះ ពិតជាបានសម្រេច ដោយសារការខិតខំ តស៊ូរបស់លោក ហើយបច្ចុប្បន្ននេះ សុធារិទ្ធ គឺជាសមាជិកគណៈកម្មាធិការរបស់ក្លិប BMW Motorcycle Club Cambodia លោកបានចូលរួម ក្នុងសកម្មភាពជាច្រើន ជាមួយក្រុមម៉ូតូមួយនេះ ក្នុងការបង្ហាញអំពី មោទនភាពជាតិ តាមរយៈការឆ្លងកាត់ ធ្វើដំណើររាប់ពាន់គីឡូម៉ែត្រ ដោយជិះម៉ូតូធំ លើទឹកដីបរទេស ជាមួយគ្នានោះដែរ ក្រុមម៉ូតូរបស់លោក ក៏បានចូលរួមចំណែក ក្នុងការជួយផ្សព្វផ្សាយ អំពីតំបន់ទេសចរណ៍របស់ជាតិ តាមរយៈការជិះម៉ូតូធំផងដែរ ៕

ដោយ៖ស៊ាន កុសល

Facebook Comments

To Top