អន្តរជាតិ

លោក ត្រាំ ចុះហត្ថលេខា បទបញ្ជាលើទណ្ឌកម្ម សម្រាប់ការជ្រៀតជ្រែក ក្នុងការបោះឆ្នោតអាមេរិក

បរទេស៖ ដោយរងការរិះគន់ ជុំវិញគ្រប់គ្រង របស់លោក ចំពោះការដែល រុស្ស៊ីជ្រៀតជ្រែកក្នុងដំណើរការ បោះឆ្នោត ប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃពុធ បានចុះ ហត្ថលេខាបទបញ្ជាប្រតិបត្តិមួយ ដែលជាមធ្យោបាយធ្វើការបោះឆ្នោតអាមេរិក ឲ្យកាន់តែមានសុវត្ថិភាព ខ្លាំងឡើង តាមរយៈការដាក់ ទណ្ឌកម្ម លើជនបរទេសណាមួយ ដែលព្យាយាមជ្រៀតជ្រែក នៅក្នុងដំណើរការនយោបាយ។

ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក John Bolton បានប្រាប់អ្នកកាសែតថា ទណ្ឌកម្មអាចរួមបញ្ចូល ទាំងការបង្កកទ្រព្យសម្បត្តិ រារាំងជំនួញដោះដូរ បរទេស រារាំងមិនប្រើប្រាស់ស្ថាប័នហិរញ្ញវត្ថុ អាមេរិក និងហាមឃាត់ប្រជា ពលរដ្ឋអាមេរិក មិនឲ្យធ្វើវិនិយោគក្នុងក្រុមហ៊ុន ដែលពាក់ព័ន្ធ។

យោងតាមប្រភពព័ត៌មាន ពីកាសែត រ៉យទ័រ ចេញនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ បានឲ្យដឹងថា បទបញ្ជាដែលលោក ត្រាំ ចុះហត្ថលេខា ត្រឹមតែ៨សប្ដាហ៍មុនការបោះ ឆ្នោតសភា ដែលនឹងប្រព្រឹត្តទៅនៅ ថ្ងៃទី០៦ ខែវិច្ឆិកានេះ បានជួបការរិះគន់ភ្លាមៗ ពីសំណាក់សមាជិក សភាមកពីបក្សប្រជាធិបតេយ្យ និងបក្សសាធារណរដ្ឋ ថាតិចតួច ហួស យឺតយ៉ាវហួស៕ ប៉ាង កុង

Facebook Comments

To Top